ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមរួមដំណើរជាមួយសហគ្រាសក្នុងការ អភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក

(VOVWORLD) - ក្នុងឆ្នាំ២០២១នេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានបើកប្រតិបត្តិការកម្មវិធី GoOnline - រួមដំណើរជាមួយសហគ្រាសក្នុងដំណើរការអនុវត្តពាណិជ្ជកម្មអេឡិចត្រូនិក។ 

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមរួមដំណើរជាមួយសហគ្រាសក្នុងការ អភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក - ảnh 1កម្មវិធី GoOnline ដោយមានភារកិច្ចរួមដំណើរជាមួយសហគ្រាសក្នុងដំណើរការអនុវត្តពាណិជ្ជកម្មអេឡិចត្រូនិក។ (រូបថត៖ baodautu.vn)
នេះជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយ ឆ្ពោះទៅការសុក្រិតទីផ្សារនេះ ហើយនាំពាណិជ្ជកម្មអេឡិចត្រនិកក្លាយទៅជាវិស័យ ឈានមុខគេនៃខឿនសេដ្ឋកិច្ចឌីជីថលវៀតណាម។
ដោយចូលរួមកម្មវិធី “GoOnline” ចាប់តាំងពីការបោះជំហានដំបូងៗរហូតដល់ ពេលប្រតិបត្តិការតាមប្រព័ន្ធអនឡាញ បណ្ដាសហគ្រាសនឹងទទួលបានការជួយ ឧបត្ថម្ភពីបណ្ដាសម្ព័ន្ធក្រុមហ៊ុនទូរគមនា គមន៍ បច្ចេកវិទ្យា និងប្រព័ន្ធពាណិជ្ជកម្ម អេឡិចត្រូនិកធំបំផុតក្នុងប្រទេស។ លោក Le Duc Anh នាយកមជ្ឈមណ្ឌលព័ត៌មាន វិទ្យានិងបច្ចេកវិទ្យាឌីជីថល ចំណុះក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានអះអាងថា៖ “កម្មវិធីនឹងជួយឧបត្ថម្ភដល់សហគ្រាសលើទូទាំងប្រទេស។ ក្នុងកាលៈទេសៈ បច្ចុប្បន្ន សហគ្រាសជាច្រើនក៏ចង់អនុវត្តពាណិជ្ជកម្មអេឡិចត្រូនិកដែរប៉ុន្តែពួកគេមិនចេះ របៀបធ្វើយ៉ាងណា ឬការវិនិយោគយ៉ាងណា ឬស្វែងរកដៃគូមានកិត្យានុភាពយ៉ាងដូច ម្ដ៉េច។ កាលពីចុងឆ្នាំទៅមិញ ថ្នាក់ដឹកនាំក្រសួងបានបញ្ជាឲ្យយើងខ្ញុំ ចាំបាច់ត្រូវ សម្របសម្រួលជាមួយសម្ព័ន្ធក្រុមហ៊ុន និងសហគ្រាសធំៗរបស់ វៀតណាម ដើម្បីដាក់ ចេញដំណោះស្រាយចំនួន២៤សម្រាប់ជួយឧបត្ថម្ភសហគ្រាសក្នុងការអនុវត្តពាណិជ្ជ កម្មតាមប្រព័ន្ធអនឡាញ។ កម្មវិធីនេះមានការចូលរួមពីបណ្ដាគេហទំព័រពាណិជ្ជកម្ម អេឡិច ត្រូនិក ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនដឹកជញ្ជូន ប្រព័ន្ធទូទាត់ប្រាក់ រហូត ដល់ដៃគូលក់រាយនានា ដែលមានបទពិសោធន៍ក្នុងវិស័យ ផ្សព្វផ្សាយពាណិជ្ជកម្ម ការលក់ និងការគ្រប់គ្រងអាជីវកម្ម ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ