ក្រសួងឧស្សាហ-ពាណិជ្ជកម្មសន្យាថានឹងមិនទុកឲ្យមានការខ្វះទំនិញ និងតម្លើងថ្លៃភ្លាមៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០

(VOVWORLD) - យោងតាមការព្យាករណ៍របស់ក្រសួងឧស្សាហ- ពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា ក្នុងអំឡុងបុណ្យតេតប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០ ការទិញទំនិញនឹងកើនឡើងពី ១០ ដល់ ១២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំទៅមិញ ពោលគឺកើនឡើងពី ១៥ ដល់ ២០% បើប្រៀបធៀបនឹងបណ្តាខែក្នុងឆ្នាំ។
ក្រសួងឧស្សាហ-ពាណិជ្ជកម្មសន្យាថានឹងមិនទុកឲ្យមានការខ្វះទំនិញ និងតម្លើងថ្លៃភ្លាមៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០ - ảnh 1 ក្រសួងឧស្សាហ-ពាណិជ្ជកម្មសន្យាថានឹងមិនទុកឲ្យមានការខ្វះទំនិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០ (រូបថត៖ chinhphu.vn)

ដើម្បីធានាការផ្គត់ផ្គង់ទំនិញសម្រាប់បុណ្យតេត ក្រសួងឧស្សាហ-ពាណិជ្ជកម្មបានផ្តោតលើការបញ្ជាដឹកនាំដល់មូលដ្ឋាន សហគ្រាសនិងអង្គភាពពាក់ព័ន្ធនានា រៀបចំផែនការ ដើម្បីបម្រើបុណ្យតេត ឲ្យបានល្អ ព្រមទាំងរៀបចំប្រភពទំនិញឲ្យបានគ្រប់គ្រាន់ ក៏ដូចជាយកចិត្តទុកដាក់លើការផ្គត់ផ្គង់សាច់ជ្រូកក្នុង តម្លៃស្ថេរភាពផងដែរ។ លោក  Tran Duy Dong ប្រធាននាយកដ្ឋានទីផ្សារក្នុងស្រុក នៃក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖

« ឆ្នាំនេះ សហគ្រាសបានចូលរួមក្នុងកម្មវិធីធ្វើស្ថេរភាពទីផ្សារ ហើយក្រសួងឧស្សាហ-ពាណិជ្ជកម្ម បានចាប់ផ្តើមការគ្រប់គ្រងយ៉ាងលឿន និងមានភាពម្ចាស់ការក្នុងដំណើរការនៃចលនាទំនិញ ព្រមទាំងស្នើឱ្យអ្នកចែកចាយធំៗចូលរួមជាមួយគ្នា នៅពេលដែលមានអតុល្យភាពនៅតាមតំបន់មួយចំនួនគឺត្រូវតែមានដំណោះស្រាយក្នុងការផ្គត់ផ្គង់ទំនិញជាបន្ទាន់ផង ដែរ »៕

ប្រតិកម្មទៅវិញ

ផ្សេងៗ