ការស្តារសេដ្ឋកិច្ចឡើងវិញ - គោលដៅរបស់ព័រទុយហ្កាល់ក្នុងអាណ្ណត្តិធ្វើជាប្រធានក្រុមប្រឹក្សាអឺរ៉ុប

(VOVWORLD) -  នាថ្ងៃទី ៥ ខែមករា នាយករដ្ឋមន្ត្រីព័រទុយហ្កាល់ លោក Antonio Costa បានអញ្ជើញជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel នៅទីក្រុង Lisbon ដោយកត់សម្គាល់ការចាប់ផ្តើមនៃអាណត្តិធ្វើជា ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) របស់ព័រទុយ ហ្កាល់។ 
ការស្តារសេដ្ឋកិច្ចឡើងវិញ - គោលដៅរបស់ព័រទុយហ្កាល់ក្នុងអាណ្ណត្តិធ្វើជាប្រធានក្រុមប្រឹក្សាអឺរ៉ុប - ảnh 1នាយករដ្ឋមន្ត្រីព័រទុយហ្កាល់ លោក Antonio Costa (រូបថត៖ etfworld.co.uk)

នេះជាអាណត្តិទី ៤ ធ្វើជាប្រធានក្រុមប្រឹក្សាអឺរ៉ុបរបស់ព័រទុយហ្កាល់ បន្ទាប់ពីប្រទេសអាឡឺម៉ង់បានប្រគល់តំណែងជាប្រធានប្តូរវេនរយៈពេល ៦ ខែ ទៅឲ្យប្រទេសព័រទុយហ្កាល់នៅដើមឆ្នាំ ២០២១ ។លោក Costa ក៏បានសង្កត់ធ្ងន់ថាការស្តារសេដ្ឋកិច្ចអឺរ៉ុបឡើងវិញ នឹងផ្អែកលើស្ថានភាព“ បំរែបំរួលអាកាសធាតុ” និងការអភិវឌ្ឍឌីជីថល។ នេះមិនគួរចាត់ទុកថាជាបញ្ហាឧបសគ្គនោះទេ ប៉ុន្តែវាជាឱកាសសម្រាប់ការរីកចម្រើនសេដ្ឋកិច្ចអឺរ៉ុបកាន់តែច្រើនបន្ថែមទៀត។

អាទិភាពទី ២ គឺការអភិវឌ្ឍ “សសរស្តម្ភសង្គម” របស់សហភាពអឺរ៉ុប ដើម្បីបង្កើត “មូលដ្ឋានគ្រឹះដ៏រឹងមាំ” ដោយហេតុនេះ ផ្តល់ទំនុកចិត្តដល់ប្រជាជនបន្ថែមទៀតចំពោះរាល់បញ្ហាប្រឈមនានា។ អទិភាពទី៣គឺការ      «បង្កើនសិទ្ធិស្វ័យភាពជាយុទ្ធសាស្ត្រ” របស់អឺរ៉ុបប្រកបដោយការបើកចំហរជាមួយពិភពលោក ដែលអឺរ៉ុបកាន់តែមានវត្តមាននៅក្នុងខ្សែសង្វាក់តម្លៃផ្សេងៗគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ