ការសែតឡាវវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
|
ការសែតឡាវវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាម (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ១៨ កក្កដា ការសែត Pasason និងជាស្ថាប័នឃោសនារបស់
បក្សប្រជាជនបដិវត្តឡាវ បានចេញផ្សាយបទវិចារណកថាដោយប្រធានបទ “បន្ត
អភិវឌ្ឍន៍ទំនាក់ទំនងមហិមាសាមគ្គីភាពពិសេសសហប្រតិបត្តិការលើគ្រប់វិស័យ
ពិសេសឡាវ-វៀតណាមស្ថិតស្ថេជាអមត” ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើក
ទី ៣៦ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ ឡាវ-វៀត
ណាម (ថ្ងៃទី ១៨ កក្កដា ឆ្នាំ ១៩៧៧ - ថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០១៣)។ បទវិចារណ
កថាបានរំលឹកឡើងវិញរបត់ដ៏សែនសំខាន់ក្នុងទំនាក់ទំនងពិសេសឡាវ-វៀតណាម
ក្នុងនោះមានពិធីសម្ពោធន៍បង្គោលលេខ ៤៦០ ក្នុងតំបន់ ព្រំដែនរវាងឡាវនិងវៀត
ណាម ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ៩ កក្កដា កន្លងមក ។ ទន្ទឹមនឹងនោះ បទវិចារ
ណកថាក៏បានលើកច្បាស់ថា៖ ប្រជាជនឡាវដឹងគុណជាអន្នេកចំពោះការជួយ
ឧបត្ថម្ភរបស់បក្សរដ្ឋនិងប្រជាជនវៀតណាមជាបងប្អូនក្នុងការតស៊ូសង្គ្រោះជាតិ
នាអតីតកាល ក៏ដូចជា បុព្វហេតុការពាររបបនិងអភិវឌ្ឍន៍ប្រទេសជាតិនៃប្រជាជន
ឡាវនាបច្ចុប្បន្ន។ ក្រៅពីនោះ ការសែត Pasason បានចេញផ្សាយអត្ថបទសរសេ
ក្រោមចំណោមជើងថា៖“ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងឡាវនិងវៀតណាមកាន់
តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ”៕