ការសន្ទនា New Delhi លើកទី ៨ ស្វែងរករូបសណ្ឋានថ្មីសំរាប់ទំនាក់ទំនង អាស៊ាន-ឥណ្ឌា

ការសន្ទនា New Delhi លើកទី ៨ ស្វែងរករូបសណ្ឋានថ្មីសំរាប់ទំនាក់ទំនង អាស៊ាន-ឥណ្ឌា - ảnh 1
ការសន្ទនា New Delhi លើកទី ៨ ស្វែងរករូបសណ្ឋានថ្មីសំរាប់ទំនាក់ទំនង អាស៊ាន-ឥណ្ឌា (Image: VNA)


(VOVworld) – ការសន្ទនា Delhi លើកទី ៨ ដោយប្រធានបទ «ទំនាក់ទំនង
អាស៊ាន-ឥណ្ឌា៖ រូបសណ្ឋានថ្មីមួយ» បានប្រព្រឹត្តទៅនៅទីក្រុង New Delhi
ឥណ្ឌា ចាប់ពីថ្ងៃទី ១៧ ដល់ទី ១៩ កុម្ភៈ។ ការសន្ទនាលើកនេះពិភាក្សារាល់
បញ្ហា ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងឥណ្ឌា ក្នុងនោះ
ប្រមូលផ្តុំទៅលើ ទំនាក់ទំនងនយោបាយសន្តិសុខសេដ្ឋកិច្ចនិងវប្បធម៌សង្គម។​
បណ្ដាសម័យ ពិភាក្សាប្រមូលផ្តុំទៅលើបញ្ហាចំនួន ៣ គឺ៖ ផលិតកម្មនៅឥណ្ឌា
ជាពិសេសគឺការ​ឧទ្ទេសនាមការផ្តើមគំនិត «Made in India» ការតភ្ជាប់៖
កសាងផ្លូវឆ្ពោះទៅ អនាគត់រួមនិងសហគមន៍សេដ្ឋកិច្ចអាស៊ាន-ឥណ្ឌាកសាង
ខ្សែសង្វាក់តំលៃក្នុងតំបន់និងអាស៊ាន-សន្តិសុខក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុង
នោះមានបញ្ហាលើសមុទ្រខាងកើត។ ការសន្ទនា Delhi លើកទី ៨ ឆ្ពោះទៅ
ការពង្រឹងនិងពង្រីកទំនាក់ទំនងរវាង New Delhi ជាមួយសហគមន៍អាស៊ាន
ជាពិសេស សហគមន៍សេដ្ឋកិច្ច អាស៊ានត្រូវបានបង្កើតនាថ្ងៃទី ៣១ ធ្នូ ឆ្នាំ
២០១៥ ហើយអាស៊ាននឹងជាខឿនសេដ្ឋកិច្ចធំទី ៤ លើពិភពលោកដែលនាំ
មកនូវឱកាសជាច្រើនសំរាប់ឥណ្ឌា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ