ការសន្ទនាគោលនយោបាយការពារប្រទេសវៀតណាម-ឥណ្ឌាថ្នាក់អនុរដ្ឋមន្ត្រីលើកទី ១០
|
ការសន្ទនាគោលនយោបាយការពារប្រទេសវៀតណាម-ឥណ្ឌាថ្នាក់អនុរដ្ឋមន្ត្រីលើកទី ១០ (VNA) |
(VOVworld) – ចាប់ពីថ្ងៃទី ២៧ កុម្ភៈ ដល់ថ្ងៃទី ២ មិនា ឆ្នាំ ២០១៧ គណៈប្រតិភូ
ក្រសួងការពារជាតិឥណ្ឌាដឹកនាំដោយលេខាធិការក្រសួង លោក Mohan Kumar
បានមកបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីដំណើរការសន្ទនាគោលនយោ
បាយការពារប្រទេសវៀតណាម-ឥណ្ឌាថ្នាក់អនុរដ្ឋមន្ត្រីលើកទី ១០។ នារសៀល
ថ្ងៃទី ១ មិនា គណៈប្រតិភូក្រសួងការពារជាតិឥណ្ឌាបានទៅសម្តែងការគួរសម
រដ្ឋមន្ត្រីការពារជាតិវៀតណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich។ ក្នុងជំនួប
សន្ទនា នាយកឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតំលៃខ្ពស់ចំពោះការ
សន្ទនាគោលយោបាយការពារប្រទេសរវាងវៀតណាមនិងឥណ្ឌាថ្នាក់អនុរដ្ឋមន្ត្រី
លើកទី ១០ ហើយអះអាងថា៖ កិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេសជា
និច្ចកាលជាគ្រឹះស្ថានស្នូលក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនោះ អ្នកប្រមុខក្រសួងការពារប្រទេសវៀតណាមចាត់ទុកទៀតថា៖
នាពេលខាងមុខ ភាគីទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបត្តិការការពារប្រទេស
ជំរុញជួបប្រាស្រ័យលើកគ្រប់ជាន់ថ្នាក់ រៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍រវាង
កងទ័ពនៃប្រទេសទាំងពីរ៕