ការសន្ទនាដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនលើកទី ៤
|
សកម្មភាពរំលឹក ខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងការទូត
វៀតណាម - ជប៉ុន នៅប្រទេសទាំង ២ រួមចំណែកបង្កើនការយោគយល់គ្នានិងចំណង
មិត្តភាពរវាង ប្រជាជននៃប្រទេសទាំង ២ ៕ (Image: Vietnam+)) |
(VOVworld) – នាថ្ងៃទី ១១ វិច្ឆិកា ការសន្ទនាដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនលើកទី
៤ បានប្រព្រឹត្តទៅនៅទីក្រុង តូក្យូ ជប៉ុន ដោយមានការចូលរួមរបស់អនុ រដ្ឋមន្ត្រីការ
បរទេសវៀតណាម លោក Ho Xuan Son និងសមភាគីជប៉ុន លោក Shinsuke Sugiyama។
ភាគីទាំង ២ បានពិភាក្សាអំពីគោលនយោបាយកិច្ចការ បរទេស សន្តិសុខ ការពារ
ប្រទេសនៃប្រទេសនិមួយៗ រាល់បញ្ហាអន្តរជាតិក្នុង តំបន់ ព្រមទាំង ឯកភាពបង្កើន
កិច្ចសហប្រតិបត្តិការលើបណ្ដាវេទិការពហុភាគី។ ការសន្ទនាដៃគូយុទ្ធសាស្ត្រវៀត
ណាម-ជប៉ុនជាបន្តនឹងត្រូវបានរៀបចំឡើងនៅ វៀតណាមនាឆ្នាំ ២០១៤។ នាថ្ងៃដ៏
ដែល អនុរដ្ឋមន្ត្រីការបរទេស Ho Xuan Son បានជួបជាមួយអនុរដ្ឋមន្ត្រីកាបរទេស
ជប៉ុន លោក Seiji Kihara។ អនុរដ្ឋមន្ត្រី Kihara បានអះអាងថា៖ វៀតណាមគឺជាដៃគូ
សំខាន់មួយក្នុងចំណោម ដៃគូរសំខាន់ជួរមុខរបស់ជប៉ុន។ ភាគីទាំង ២ បានចាត់ទុក
ថា៖ សកម្មភាពរំលឹក ខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងការទូត
វៀតណាម - ជប៉ុន នៅប្រទេសទាំង ២ រួមចំណែកបង្កើនការយោគយល់គ្នានិងចំណង
មិត្តភាពរវាង ប្រជាជននៃប្រទេសទាំង ២ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕