ការសន្ទនាយុទ្ធសាស្ត្រការពារជាតិវៀតណាម-ចិនលើកទី៣។

ការសន្ទនាយុទ្ធសាស្ត្រការពារជាតិវៀតណាម-ចិនលើកទី៣។ - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូកងទ័ពរំដោះប្រជាជនចិនដឹកនាំដោយឧត្តមសេនីយ៍ Ma Xiaotian អគ្គសេនាធិការរង


       VOV-នារសៀលថ្ងៃទី៣កញ្ញានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
Truong Tan Sang បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូកងទ័ពរំដោះ​ប្រជាជនចិនដឹកនាំដោយឧត្តមសេនីយ៍ Ma Xiaotian អគ្គសេនាធិការរងដែល​
មក​សំដែងការគួរសមក្នុងឱកាសគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារ
នៅ​វៀតណាមនិងចូលរួមការសន្ទនាយុទ្ធសាស្ត្រការពារជាតិវៀតណាម-ចិន
លើកទី​៣។ នៅពិធីទទួលជួប ប្រធានរដ្ឋ Truong Tan Sang មានគោលបំណង
ថាកងទ័ពនៃប្រទេស​ទាំង​ពីរបន្តរក្សានិងពង្រីកប្រសិទ្ធភាពនៃកាណាល់
សន្ទនានេះ​ជំរុញថែមទៀតការជួប​ប្រាស្រ័យសហប្រតិបត្តិការលើបណ្ដា វិស័យសំដៅបង្កើនការយល់ដឹងនិងទំនុកទុកចិត្តគ្នាទៅវិញទៅមក ជំរុញ ទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់​វិស័យវៀតណាម-ចិនបានពង្រឹងនិងពង្រីកឥតឈប់ឈរ ដើម្បីផលប្រយោជន៍​របស់​ប្រជាជន នៃប្រទេសទាំងពីរសន្តិភាពស្ថិរភាពសហប្រតិបត្តិការនិងការអភិវឌ្ឍន៍​ក្នុង
ដំបន់និងលើពិភពលោក។

ការសន្ទនាយុទ្ធសាស្ត្រការពារជាតិវៀតណាម-ចិនលើកទី៣។ - ảnh 2
បញ្ហាសមុទ្រខាងកើតត្រូវបានដោះស្រាយដោយផ្អែកលើមូលដ្ឋានស្ថានភាពទាំងមូលក្នុងទំនាក់ទំនងវៀតណាម-ចិន។

        មុននោះ នៅក្រុង​ហាណូយបានប្រព្រឹត្តទៅការសន្ទនា​យុទ្ធសាស្ត្រថ្នាក់
អនុរដ្ឋមន្ត្រីលើកទី៣រវាង​វៀតណាមនិងចិន។ ថ្លែងមតិនៅទីនេះ​
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រី​ក្រសួងការពារប្រទេសវៀត
ណាម​បានអះអាងថា ការដោះស្រាយ​ជំលោះនៅសមុទ្រខាងកើតជាបញ្ហាដ៏
សែនសំខាន់​ក្នុងទំនាក់ទំនងរវាងវៀតណាមនិងចិន និងជាវាសនារួមរបស់
ប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ។ ជាមួយស្មារតី​មើលត្រង់ទៅលើការពិត
សំដៅកសាងទំនុក​ទុកចិត្តដ៏រឹងមាំ ឧត្តមសេនីយ៍ Nguyen Chi Vinh និង
សហអធិបតីការសន្ទនា Ma Xiaotian អគ្គសេនាធិការរងកងទ័ព​រំដោះ​ប្រជាជន
ចិន បានផ្លាស់ប្តូរដ៏ស្មោះត្រង់​អំពីរាល់បញ្ហាសេសសល់រវាងប្រទេស​ទាំងពីរ ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត​និង​សុទ្ធតែអះអាងឡើងវិញនូវការចាំបាច់
ត្រូវដោះស្រាយអ្វីនៅសេសសល់នោះលើមូលដ្ឋាននូវស្ថានភាពទាំងមូលនៃ
ទំនាក់ទំនង​រវាងបក្សទាំងពីរប្រទេសទាំងពីរ។

        ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ចាត់ទុកថា ដើម្បីស្ថានភាពទាំងមូល
នៃ​ទំនាក់ទំនងវៀតណាម-ចិន ការងារបន្ទាន់ដែលភាគីត្រូវធ្វើគឺបន្ត
សហប្រតិបត្តិការ​សន្ទនាបង្កើនទំនុកទុកចិត្តនយោបាយរវាងបក្សទាំងពីររដ្ឋ
ទាំងពីរកងទ័ពនៃ​ប្រទេស​ទាំងពីរ។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បាន
ស្នើរបង្កើនការ​ចែករំលែកផលប្រយោជន៍ទ្វេភាគីនិងសហប្រតិបត្តិការលើ វេទិការពហុភាគីក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

        “ខ្ញុំមានបំណងនិងជឿជាក់ថា ជំនួបសន្ទនារបស់យើងនឹងរួមចំណែក​សកម្ម​ក្នុងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរនិយាយរួមទន្ទឹមនឹងនោះរួម
ចំណែកសកម្មនិងជាក់ស្ដែងក្នុងទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមនិងចិន
កសាងខឿនសន្តិភាពចីរភាពស្ថិរភាពសំរាប់ប្រទេសទាំងពីរនិងខឿនសន្តិភាព​ស្ថិរភាពក្នុងដំបន់ទៀតផង។”

        រីឯឧត្តមសេនីយ៍ឯក Ma Xiaotian បានលើកច្បាស់ថាចិនមានគោលបំណង
ថាបណ្ដា​ជំលោះត្រូវបានដោះស្រាយដោយសន្តិវិធីមិនប្រើប្រាស់អំពើរហឹង្សារឺ
គំរាមកំហែង​ប្រើប្រាស់អំពើហឹង្សា ប្រតិបត្តិតាមច្បាប់អន្តរជាតិ។

        “ចិនគោរពការសន្ទនាយុទ្ធសាស្ត្រការពារជាតិជាមួយវៀតណាមនិងយើង
ខ្ញុំ​ដឹងថា វៀតណាមក៏គោរពការសន្ទនាលើកនេះផងដែរ។ ក្នុងកាលៈទេសៈ​
ស្ថានភាព​អន្តរជាតិនិងដំបន់នាបច្ចុប្បន្ននេះ ការសន្ទនាបែបនេះជាឱកាសដ៏
សំខាន់។​ចិនខំប្រឹងប្រែង​អនុវត្តយន្តការសន្ទនារវាងកងទ័ពនៃប្រទេសទាំងពីរ។”

        បញ្ចប់ការសន្ទនា ឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងឧត្តមសេនីយ៍ឯក
Ma Xiaotian បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើក​ទូលាយកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលរវាងកងទ័ពនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ