ការសន្ទនារយុទ្ធសាស្ត្រជាន់ខ្ពស់ EU - ចិន
(VOVWORLD) - ចិននិងសហភាពអឺរ៉ុប (EU) បានសន្យានឹងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំ នាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រនិងការពារពហុភាគីនិយម។
ការសន្ទនារយុទ្ធសាស្ត្រជាន់ខ្ពស់ EU - ចិន |
ចិននិងសហភាពអឺរ៉ុប (EU) បានសន្យានឹងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំ នាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រនិងការពារពហុភាគីនិយម។ កិច្ចសន្យា នេះត្រូវបាននាំចេញនាថ្ងៃទី ១ មិថុនា នៅវង់សន្ទនាទី ៨ ស្តីពីយុទ្ធនាការជាន់ ខ្ពស់ EU - ចិន ដែលបានប្រព្រឹត្តទៅនៅទីក្រុង Brussels បែលហ្ស៊ីក ដែលរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងតំណាងជាន់ខ្ពស់របស់ EU ទទួល បន្ទុកគោលនយោបាយកិច្ចការបរទេស លោកស្រី Federica Mogherini សហការ អធិបតី។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានចាត់ទុកថា៖ ភាគីទាំងពីរគប្បីបង្កើនការទាក់ទងយុទ្ធសាស្ត្រ ជំរុញជំនឿទុកចិត្តនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ លោកក៏បានសង្កត់ធ្ងន់ទៀតថា៖ ភាគីទាំងពីរគប្បីសហការជាមួយគ្នាដើម្បីការពារគោលដៅនិងការ កំណត់របស់ធម្មនុញ្ញ អ.ស.ប. ព្រមទាំង ការពារពហុភាគីនិយមនិងយន្តការពាណិជ្ជកម្មសកលសេរី។ រីឯខ្លួនវិញ តំណាងជាន់ខ្ពស់របស់ EU លោកស្រី Federica Mogherini ក៏បានឯកភាពអំពីសារសំខាន់របស់ទំនាក់ ទំនង EU - ចិន ហើយសង្កត់ធ្ងន់ថា៖ EU ត្រៀមខ្លួនជាស្រេចសហការជាមួយចិន រក្សានិងពង្រឹងប្រព័ន្ធពហុភាគីជាមួយ អ.ស.ប. ជាអង្គការជាគោលនិងដោយឈរ លើសណ្តាប់ធ្នាប់អន្តរជាតិ៕