ការសន្ទនារវាងថ្នាក់ដឹកនាំអាស៊ានបូក ៣ ជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ា

(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នារសៀលថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០២០ បានប្រព្រឹត្តទៅសម័យប្រជុំសន្ទនារបស់ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានបូក ៣ ជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ា ( EABC)។ 
ការសន្ទនារវាងថ្នាក់ដឹកនាំអាស៊ានបូក ៣ ជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ា - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

អញ្ជើញដឹកនាំសម័យប្រជុំ ក្នុងនាមជាប្រធានអាស៊ានបូក ៣ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះការរួមវិភាគ ទានជាក់ស្តែងរបស់ក្រុមប្រឹក្សា EABC ក្នុងកិច្ចប្រឹងប្រែងរួមគ្នាដើម្បីឆ្លើយតបទៅនឹងជំងឺរាត ត្បាត ការស្តារសេដ្ឋកិច្ច ក៏ដូច ជាដំណើរការ នៃការធ្វើសមាហ រណកម្មនិងការចងសម្ព័ន្ធិមិត្តសេដ្ឋកិច្ចក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យសហគមន៍ធុរកិច្ចផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពអនុវត្តបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាឆ្លាតក្នុងផលិតកម្ម និងអាជីវកម្ម ឆ្ពោះទៅរកតម្លៃបៃតងស្អាតនិងការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីផលប្រយោជន៍ជានិយត្នកម្មរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ