ការសន្ទនាអាស៊ានក្រោយសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលចំពោះជំលោះនៅសមុទ្រខាងកើត
|
ការសន្ទនាអាស៊ានក្រោយសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលចំពោះជំលោះនៅសមុទ្រខាងកើត (VOV) |
(VOVworld) – នាថ្ងៃទី ២៦ កក្កដា នៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី បាន ប្រព្រឹត្តទៅ
សការសន្ទនាអាស៊ានលើកទី ៣៦ ដោយប្រធានបទ «ក្រោយសាល ក្រមរបស់
តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ស្តីពីជំលោះនៅសមុទ្រខាងកើត»។ នេះគឺជាវេទិការ
លើកដំបូងរវាងអ្នកប្រាជ្ញមកពីវិទ្យាស្ថានស្រាវជ្រាវធំៗរបស់ ឥណ្ឌូណេស៊ី ក៏ដូចជា
ក្រសួងការបរទេសឥណ្ឌូណេស៊ី សំដៅកំណត់ឥទ្ធិពលនៃ សាលក្រមនេះចំពោះ
ស្ថិរភាពក្នុងតំបន់ កំណត់ការសាកល្បងនិងឱកាសក្រោយ សាលក្រមចំពោះ
ឯកភាពនិងតួនាទីស្នូលរបស់អាស៊ានក្នុងការរក្សាសន្តិភាពនិង ស្ថិរភាពក្នុង
តំបន់ វាយតំលៃប្រតិកម្មនិងទង្វើដែលឥណ្ឌូណេស៊ីនិងភាគីទាក់ទិន នានា
អាចអនុវត្តតាមសាលក្រមរបស់តុលាការដើម្បីរក្សាសន្តិភាពស្ថិរក្នុងតំបន់។
ចូលរួមការសន្ទនានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូណេស៊ី លោក
Hoang Anh Tuan បានវាយតំលៃថា៖ ឥទ្ធិពលនៃបណ្ដាបញ្ហាដែលត្រូវ បាន
ពិភាក្សានៅសិក្ខសាលាគឺធំធេង ដោយសារ សាលក្រមរបស់តុលាការដែល
ទើបនឹងចាញផ្សេញក្នុងរយៈពេល ២ សប្តាហ៍កន្លងទៅរាល់បំរ៉ែបំរួលនៅ
កំពុងប្រព្រឹត្តទៅភាគីពាក់ព័ន្ធនានាកំពុងរងចាំឥទ្ធិពលជាក់ស្តែងនៃ
សាលក្រម ពីនោះ នឹងមានប្រតិកម្មឲ្យសមស្រប។ និយាយរួមថា៖ មជ្ឈដ្ឋាន
អ្នកវិភាគបានវាយតំលៃថា៖ ទាំងភាគីចិនផង អាមេរិកនិងអាស៊ានផង
មិនចង់ឲ្យមាន ស្ថានភាពប្រៃប្រួលកាន់តែស្មុគស្មាញថែមទៀត ហើយមាន
គោលបំណងរក្សាស្ថិរភាបក្នុង តំបន់៕