ការសម្ដែងផ្សាភ្ជាប់រវាងតម្រូវការ-ការផ្គត់ផ្គងបច្ចេកវិទ្យាតំបន់វាលទំនាបទន្លេ Hong
|
Thai Binh TechDemo 2013(TTXVN) |
(VOV)_នាព្រឹកថ្ងៃទី ១៥សីហា នៅខេត្ត Thai Binh បានប្រព្រឹត្តទៅកម្មវិធី
សម្ដែង ផ្សាភ្ជាប់រវាងតម្រូវការ-ការផ្គត់ផ្គងបច្ចេកវិទ្យាតំបន់វាលទំនាបទន្លេ Hong-
Thai Binh TechDemo 2013។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាវៀតណាមលោក Nguyen Quan បានអោយដឹងថា÷
“ សកម្មភាពសម្ដែងផ្សាភ្ជាប់រវាងតម្រូវការ-ការផ្គត់ផ្គងបច្ចេកវិទ្យាលើកនេះ ជាការខំប្រឹងប្រែងមួយ ក្នុងចំណោមការខំប្រឹងប្រែងដោយមានការកំណត់របស់ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីជំរុញការអនុវត្ត ការផ្ទេរប្តូរបច្ចេកវិទ្យា សំរាប់អង្គភាពអាជីវកម្ម និងអង្គភាពនានា នៅក្នុងតំបន់ លើកកំពស់កម្លាំងប្រកួត ប្រជែងទំនិញរបស់អង្គភាពអាជីវកម្ម បង្កលក្ខណះអោយបណ្ដាអ្នកវិទ្យាសាស្ត្រអនុ
វត្ត រាល់លទ្ធផលស្រាវជ្រាវរបស់ខ្លយនចូលក្នុងផលិតកម្ម អាជីវកម្ម រួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។”
កម្មវិធីសម្ដែងផ្សាភ្ជាប់រវាងតម្រូវការ-ការផ្គត់ផ្គងបច្ចេកវិទ្យាតំបន់វាលទំនាប
ទន្លេ Hong -Thai Binh TechDemo 2013 បានទាក់ទាញការចូលរួមរបស់អង្គភាព ចំនួន ៦៥នៅក្នុងនិងក្រៅប្រទេស ឧទ្ទេសនាមអំពី ប្រភេទបច្ចេកវិទ្យាថ្មី ឧបករណ៍ជឿន
លឿន ចំណុះវិស័យបច្ចេកវិទ្យាកែច្នៃកសិផល រុក្ខផល…។ល៕