ការសម្តែងសំលៀកបំពាក់ប្រពៃណី​បណ្តា​ប្រទេសអាស៊ាន

(VOVWORLD) - កម្មវិធីនេះបានប្រព្រឹត្តិទៅសំដៅពង្រឹងការងារឃោសនា និងផ្សព្វផ្សាយអំពីការកសាងសហគមន៍អាស៊ានប្រកបដោយរឹងមាំនិងជិតស្និទ្ធ។
ការសម្តែងសំលៀកបំពាក់ប្រពៃណី​បណ្តា​ប្រទេសអាស៊ាន - ảnh 1សមាជិកនៃក្រុមប្រកួតប្រជែង រួមគ្នាថតរូបអនុស្សាវរីយ៍។ (រូបថត៖ VOV)

នារសៀលថ្ងៃទី ៣១ ខែមីនា នៅសួនវប្បធម៌ Dam Sen - ទីក្រុងហូជីមិញ បានប្រព្រឹត្តិទៅការប្រកួតសម្ដែងសំលៀកបំពាក់នៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ ដែលសមាគមមិត្តភាពវៀតណាម - អាស៊ីអាគ្នេយ៍នៅទីក្រុងហូជីមិញ និងសមាគមសហព័ន្ធនារី ខ័ណ្ឌ ១១ បានសម្របសម្រួលរៀបចំឡើង។

ការសម្តែងសំលៀកបំពាក់ប្រពៃណី​បណ្តា​ប្រទេសអាស៊ាន - ảnh 2ការសម្តែងសម្លៀកបំពាក់ប្រពៃណីរបស់ថៃ។ (រូបថត៖ VOV)
ចូលរួមក្នុងការប្រលងនេះមានសិស្ស និស្សិត និងនិសិ្សតបរទេសដែលកំពុងធ្វើការនិងសិក្សានៅទីក្រុងហូជីមិញ តំណាងសមាគមមិត្តភាព និងសមាជិកសហព័ន្ធនារី។ កម្មវិធីនេះបានប្រព្រឹត្តិទៅសំដៅពង្រឹងការឃោសនា និងផ្សព្វផ្សាយអំពីការកសាងសហគមន៍អាស៊ានប្រកបដោយរឹងមាំនិងជិតស្និទ្ធ។ ក្នុងនោះ  សំលៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេស បានលើកតម្កើងសម្រស់ស្អាតរបស់ប្រទេសជាតិ ប្រជាជន និងប្រវត្តិសាស្រ្ត ដែលបង្កប់ដោយអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិនីមួយៗ។
ការសម្តែងសំលៀកបំពាក់ប្រពៃណី​បណ្តា​ប្រទេសអាស៊ាន - ảnh 3ការសម្តែងសំលៀកបំពាក់ប្រពៃណីរបស់មីយ៉ាន់ម៉ា។ (រូបថត៖ VOV)

នេះក៏ជាឱកាសដើម្បីជំរុញការផ្លាស់ប្តូរ និងតភ្ជាប់ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរវាងវៀតណាមនិងបណ្តាប្រទេសអាស៊ាន ក៏ដូចជាពង្រឹងសាមគ្គីភាពរបស់ប្រជាជនក្នុងសហគមន៍អាស៊ានផងដែរ។ បេក្ខជន Tran Thuan Thanh តំណាងគណកម្មាធិការប្រជាជនសង្កាត់លេខ១ ខ័ណ្ឌ១១ មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមសំដែងម៉ូដសម្លៀកបំពាក់សំពត់ប្រពៃណីរបស់កម្ពុជា៖ "នេះជាសំលៀកបំពាក់ប្រពៃណីរបស់កម្ពុជា ដែលប្រជាជនតែងតែស្លៀកពាក់ក្នុងឱកាសបុណ្យទាននានា។ ថ្ងៃនេះខ្ញុំមកទីនេះក្នុងគោលបំណងផ្លាស់ប្តូរ និងស្វែងយល់ពីវប្បធម៌របស់ប្រទេសមិត្ត។ តាមរយៈសកម្មភាពនេះ ខ្ញុំក៏បានឃើញពីសមគ្គីភាពបណ្តាប្រទេស; រួមចំណែកផ្សព្វផ្សាយសម្រស់ស្អាតប្រពៃណីតបស់ប្រទេស និងវប្បធម៌នីមួយៗ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ