ការសម្រេចចិត្តបើកទ្វារឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិគឺឆ្លើយតបតាមតម្រូវការសម្របខ្លួនដោយភាពបត់បែនទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

(VOVWORLD) - សន្និសីទនេះបានប្រព្រឹត្តទៅដោយផ្ទាល់និងតាមប្រព័ន្ធអ៊ីនធឺរណែត ដោយតភ្ជាប់បណ្តាញទៅកាន់តំបន់មួយចំនួនក្នុងប្រទេស ស្ថានទូតនិងទីភ្នាក់ងារតំណាងវៀតណាមចំនួន ៩៤ នៅបរទេស។

ការសម្រេចចិត្តបើកទ្វារឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិគឺឆ្លើយតបតាមតម្រូវការសម្របខ្លួនដោយភាពបត់បែនទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម - ảnh 1លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានធ្វើជាអធិបតីនៃកិច្ចប្រជុំ (រូបថត៖ Van Diep/TTXVN)

សន្និសីទស្តីពីការបើកទ្វារទេសចរណ៍អន្តរជាតិប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ សហការជាមួយក្រសួងការបរទេសរៀបចំឡើងនៅទីក្រុងហាណូយ នាយប់ថ្ងៃទី ១៥ មិនា។ សន្និសីទនេះបានប្រព្រឹត្តទៅដោយផ្ទាល់និងតាមប្រព័ន្ធអ៊ីនធឺរណែត ដោយតភ្ជាប់បណ្តាញទៅកាន់តំបន់មួយចំនួនក្នុងប្រទេស ស្ថានទូតនិងទីភ្នាក់ងារតំណាងវៀតណាមចំនួន ៩៤ នៅបរទេស។

ថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍សំខាន់នាថ្ងៃទី ១៥ ខែមីនា មិនត្រឹមតែស្ថិតក្នុងការបើកទ្វារទេសចរណ៍ ប៉ុណ្ណោះទេ   តាមពិតការដែលវៀតណាមបើកទ្វារជាផ្លូវការនូវការសម្រាប់ការផ្លាស់ប្តូរ និងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិដូចមុនពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដែរ ប៉ុន្តែភ្ជាប់ជាមួយនឹងដំណោះស្រាយមួយចំនួនក្នុងស្មារតីគ្រប់គ្រង ត្រួតពិនិត្យហានិភ័យ និងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាផងដែរ។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ការសម្រេចចិត្តបើកទ្វារជាផ្លូវការឡើងវិញសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ គឺជាដំណើរការត្រូវការប្រុងប្រយ័ត្នខ្ពស់ ហើយនៅពេលបើកទ្វារឱ្យទេសចរណ៍អន្តរជាតិ ឡើងវិញនោះ ដំណើរការស្តារទេសចរណ៍នឹងមិនប្រព្រឹត្តទៅលឿនក្នុងប៉ុន្មានថ្ងៃ ឬច្រើនសប្តាហ៍ ដែលទំនងជានឹងត្រូវចំណាយពេលរាប់ខែឬយូរជាងនេះដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវស្មារតីណែនាំរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ដោយមិនត្រូវរើសអើងរវាងជនបរទេសនិងប្រជាពលរដ្ឋក្នុងប្រទេស ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនោះឡើយ តាមនោះ សម្រាប់អ្នកដំណើរដែលចូលតាមផ្លូវអាកាស មុននឹងឡើងយន្តហោះ ត្រូវតែមានវិញ្ញាបនបត្រធ្វើតេស្ត  ពេលចូលប្រទេសវៀតណាម ដូច្នេះគេនឹងចាត់ទុកដូចប្រជាជនក្នុងប្រទេសអញ្ជឹង។  ចំពោះអ្នកដែលចូលតាមផ្លូវទឹក ផ្លូវថ្នល់ ឬផ្លូវដែក ពួកគេត្រូវគោរពតាមបទប្បញ្ញត្តិមួយចំនួនបន្ថែមទៀត ស្តីពីការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ក៏បានអំពាវនាវឲ្យឯកអគ្គរដ្ឋទូត ប្រធានបេសក កម្មតំណាងវៀតណាមនៅក្រៅប្រទេស សហគមន៍ធុរកិច្ចទេសចរណ៍ និងគ្រួសារម្ចាស់សេវ៉ាទេសចរណ៍ រួមដៃគ្នាចាប់យកឱកាសបើកទ្វារឲ្យបានឆាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ