ការសម្រេចចិត្តប្រកាសរោគរាតត្បាតទូទាំងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីដោយគោលបំណងប្រមូលផ្តុំការស្រុះចិត្តគំនិតនៃប្រព័ន្ធនយោបាយទាំងមូល

(VOVWORLD) - នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចេញសេចក្តីសម្រេចចិត្ត លេខ ៤៤៧ / QD-TTg ចុះថ្ងៃទី ១ ខែមេសា ដោយប្រកាសអំពីរោគរាតត្បាត Covid-19 ទូទាំងប្រទេស។
ការសម្រេចចិត្តប្រកាសរោគរាតត្បាតទូទាំងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីដោយគោលបំណងប្រមូលផ្តុំការស្រុះចិត្តគំនិតនៃប្រព័ន្ធនយោបាយទាំងមូល - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងមតិ

អញ្ជើញបញ្ជាក់បន្ថែម នូវខ្លឹម សារនៃសេចក្តីសម្រេចចិត្តរបស់លោកនាយករដ្ឋមន្រ្តី ដើម្បីឲ្យប្រជាជន អាចយល់បានត្រឹមត្រូវ  ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានមានប្រ សាសន៍ថា៖ តាមពិតវៀតណាមបានចាប់ផ្តើមការប្រយុទ្ធ ប្រ ឆាំងនឹងការរីករាលដាល នៃ Covid-19 តាំងពីចុងខែមករាឆ្នាំ ២០២០ ឯណោះ។ រហូតមកដល់ពេលនេះ ក្រោយរយៈពេលជាងពីរខែ ចាប់ពីករណីឆ្លងដំបូងមក បក្សទាំងមូល កងទ័ពនិងប្រជាជនទាំងមូល បានចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ហើយឥឡូវនេះ វៀតណាមបានឈានចូលដំណាក់កាលទី ៣ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាច់សាហាវនេះ។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា លោកនាយករដ្ឋមន្រ្តីបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តប្រកាសអំពីជំងឺរាតត្បាតទូទាំងប្រទេស ដោយវត្ថុបំណងសំខាន់ចំនួន ៣ នោះគឺ៖ “ទីមួយ ដើម្បីឲ្យប្រព័ន្ធទាំងមូលស្រុះចិត្តគំនិតគ្នា បង្កើនស្មារតីនិងទំនួលខុសត្រូវរបស់កងកម្លាំងកំពុងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៅតាមតំបន់នីមួយៗ និងនៅតាមស្ថាប័ននីមួយៗ។ ទី ២ ដើម្បីធ្វើឲ្យប្រជាជនយល់ដឹងកាន់តែច្បាស់ អំពីទំនួលខុសត្រូវរបស់ខ្លួន ក្នុងការចូលរួមអនុវត្តបទបញ្ជារបស់បក្ស រដ្ឋ  និងការណែនាំពីវិស័យសុខាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបយល់ឃើញថា ខ្លួនក៏ជាយុទ្ធជនម្នាក់លើសមរភូមិប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដែរ។ ។ ទីបី នៅពេលដែលលោកនាយករដ្ឋមន្រ្តីចុះហត្ថលេខាលើសេចក្តីប្រកាសពីរោគរាតត្បាតទូទាំងប្រទេស មានន័យថា កងកម្លាំងទាំងអស់ ដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៅទូទាំងប្រទេស មានសិទ្ធិទទួលបានរបបនិងគោលនយោបាយក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ