ការសម្រុះសម្រួលជាសមូហភាពគឺជាមូលដ្ឋានគ្រឹះ ដើម្បីជំរុញពលកម្ម ដោយ​ធានានូវផលប្រយោជន៍រវាងនិយោជក និងនិយោជិក

(VOVWORLD) -នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុងហូជីមិញបានប្រព្រឹត្តិទៅសន្និសីទបូកសរុបស្ដីពីការវាយតម្លៃស្ថានភាពសម្រុះសម្រួល និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពលករជាសមូហភាព។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Le Xuan Thanh អនុប្រធាននាយកដ្ឋានទំនាក់ទំនងការងារ ប្រាក់បៀវត្តន៍  (ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច) បានលើកច្បាស់ថា ក្នុងបរិបទដែលយើងកំពុងធ្វើវិសោធនកម្មលើច្បាប់ការងារនោះ សហជីពក៏ត្រូវមានការផ្លាស់ប្ដូរផងដែរ ដើម្បីមានសិទ្ធិសម្រុះសម្រួល។ សម្រុះសម្រួលជាសមូហភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ការជំរុញពលកម្ម ដោយធានានូវផលប្រយោធន៍រវាងភាគីទាក់ទិននានា

"តាមយន្តការទីផ្សារនោះ ប្រាក់បៀវត្តន៍ និងផលប្រយោជន៍នានាត្រូវផ្អែកលើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដើម្បីធានានូវផលប្រយោជន៍រវាងភាគីទាំងពីរ។ សហជីពគម្បីម្ចាស់ការលើកសំណើរ ដើម្បីបង្កើតកិច្ចព្រមព្រៀងការងារជាសមូហភាព ដើម្បីធានាផលប្រយោជន៍សម្រាប់និយោជិកផងដែរ"។

ប្រតិកម្មទៅវិញ

ផ្សេងៗ