ការសួរដេញដោលនិងឆ្លើយការសួរដេញដោលនៅសម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣

ការសួរដេញដោលនិងឆ្លើយការសួរដេញដោលនៅសម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣ - ảnh 1
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមលោក Nguyen
 Quanបានឆ្លើយសំណួរសួរដេញដោល (រូបថតៈ chinhphu.vn0


(VOVworld)-នាព្រឹកថ្ងៃទី១២មិថុនា រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេក វិទ្យាវៀត
ណាម​លោក​ Nguyen Quan បាន ឆ្លើយសំណួរសួរដេញដោលដោយផ្ទាល់នៅសម័យ
ប្រជុំរដ្ឋសភា ស្តីពីដំណោះស្រាយអនុវត្តទទួលបានប្រសិទ្ធភាព និងលទ្ធផលស្រាវ
ជ្រាវវិទ្យាសាស្រ្តសម្រាប់ផលិតផលកសិកម្ម។ ទន្ទឹមជាមួយគ្នា នោះ លោក Nguyen
Quan ក៏បានបកស្រាយអំពីការទទួលខុសត្រូវរបស់ផ្នែក វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក្នុងកាឆ្លើយតបនឹងតម្រូវការបង្កើនទិន្នផលពលកម្ម ជួយឧបត្ថម្ភអង្គភាពអាជីវកម្ម
ជាដើម។​ ដើម្បីជម្រុញការអភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្រ្ត បច្ចេកវិទ្យា លោក Nguyen
Quan បានឲ្យដឹងថា៖

        “នាប៉ុន្មានឆ្នាំកន្លងទៅ ក្រសួងក៏បានជម្រុញការកសាងបណ្តាយន្តការជាអាជ្ញា
កណ្តាល។ ក្រសួងក៏បានរៀបចំផ្សារណាត់បច្ចេកវិទ្យានិងសំភារៈអន្តរជាតិ ជាតិនិង
តំបន់ជាច្រើន។ តាមរយៈបណ្តាផ្សាណាត់នេះ អ្នកវិទ្យាសាស្ត្រនានា និង បណ្តា
អង្គភាពអាជីវកម្មក៏បានចុះហត្ថលេខាលើកិច្ចសន្យាសំខាន់មួយចំនួន ជាពិសេស
ជួយឲ្យអង្គភាពអាជីវកម្មវៀតណាមអនុវត្តដោយជោគជ័យបច្ចេកវិទ្យា របស់វៀត
ណាមផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ