ការស្វែងរកដំណោះស្រាយដើម្បីអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តភាពដែល តភ្ជាប់នឹងការអភិរក្សជីវចម្រុះ
(VOVWORLD) -វៀតណាមគឺជាប្រទេសមួយដែលមានជីវចំរុះខ្ពស់នៅលើពិភពលោក ដូច្នេះហើយត្រូវតែខិតខំប្រឹងប្រែងអភិរក្សផងដែរ។
រូបថត៖ Mỹ Trà |
|
នាថ្ងៃទី ២៦ មិថុនា ក្រសួងធនធានធនធាននិងបរិស្ថានវៀតណាម សហការជាមួយធនាគរពិភពលោកបានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ "ការអភិរក្សជីវចម្រុះ និងទេសចរណ៍ប្រកបដោយនិរន្តរភាព" សំដៅផ្លាស់ប្តូរបទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងការអភិរក្សជីវចម្រុះនិងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអភិរក្ស ដែលតភ្ជាប់នឹងទេសចរណ៍ដោយចីរភាពនៅវៀតណាម។
នៅក្នុងសិក្ខាសាលានេះ លោក Axel van Trotsenburg អនុប្រធានធនាគារពិភពលោកបានឲ្យដឹងថា៖
“យើងខ្ញុំមានបំណងថា៖ មានដំណោះស្រាយដ៏យូរអង្វែង អំពីរាល់បញ្ហាអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាពនិងជីវចំរុះ ។ ជាក់ស្តែង វៀតណាមគឺជាប្រទេសមួយដែលមានជីវចំរុះខ្ពស់នៅលើពិភពលោក ដូច្នេះហើយត្រូវតែខិតខំប្រឹងប្រែងអភិរក្សផងដែរ។ លើសពីនេះទៅទៀតយើងគប្បីចេះឆ្លៀតយករាល់សក្តានុពលទេសចរណ៍របស់ប្រទេសជាតិដើម្បីឆ្ពោះទៅរកគោលដៅដ៏ល្អប្រសើរថែមទៀតដើម្បីអភិរក្សជីវចំរុះផងដែរ”។