ការហ៊ុំព័ទ្ធសេដ្ឋកិច្ចជារបងធំបំផុតក្នុងការប្រក្រតីទំនាក់ទំនងគុយបា-អាមេរិក
(VOV)_ប្រធានរដ្ឋគុយបា លោក Raul Castro នាថ្ងៃទី២៨ មករា បានអះអាងថា៖ ដំ
ណើរប្រក្រតីទំនាក់ទំនងរវាងគុយបានិងអាមេរិក នឹងគ្មានអត្ថន័យអ្វី ទាំងអស់ប្រសិន
បើវ៉ាស៊ីនតោនបន្តរក្សារបទហ៊ុំព័ទ្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុចំពោះប្រទេស
នេះ។ ទន្ទឹមនឹងនោះ លោកក៏បានចាត់ទុកថា៖នេះគឺជារបងធំបំផុតក្នុងការចរចារលើក
នេះរវាងភាគីទាំងពីរ។ ថ្លែងមតិនៅក្នុងពិធីបើកសន្និសីទកំពូលសហគមន៍បណ្ដាប្រ
ទេសអាមេរិកឡាទិន និង Caribe (CELAC) លើកទី៣ នៅទីក្រុង Belen ( Costa Rica )
ប្រធានរដ្ឋ Raul Castro បានចាត់ទុកការបង្កើតទំនាក់ទំនងការទូតឡើងវិញ ជាជំ
ហានដំបូងសំរាប់ដំណើការប្រក្រតីទំនាក់ទំនងទ្វេភាគី រវាងអាមេរិកនិងគុយបា ។
ប៉ុន្តែដំណើការនេះមិនអាចដើរទៅមុខបានទេ ប្រសិនបើនៅមានបទហ៊ុំព័ទ្ធឯកតោ
ភាគីរបស់រដ្ឋអំណាចវ៉ាស៊ីនតោន និងការទន្ទ្រានកាន់កាប់ដោយខុសច្បាប់របស់កង
ទ័ពអាំមេរិក នៅតំបន់ឆ្នេរសមុទ្រ Guantanamo នោះ។
|
ប្រធានរដ្ឋគុយបា លោក Raul Castro |
លោកប្រធាន Raul Castro ទទួលស្គាល់ថានៅមានការខ្វែងគំនិតរវាងប្រទេស
ទាំងពីរ ប៉ុន្តែក៏សង្ឃឹមថា៖ភាគីទាំងពីរស្វែងដំណោះស្រាយសំរាប់របងទាំងនេះ តាម
រយៈការចរចារប្រកបដោយសមភាព ប្រជាធិបតេយ្យ និងដើម្បីផលប្រយោជន៍របស់
ភាគីទាំងពីរ៕