ការហ្វឹកហ្វឺនធានាសន្តិសុខសាម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧

(VOVWORLD) -មុនុស្សជាង ៣០០ នាក់បានចូលរួមពិធីហ្វឹកហ្វឺនបង្ការ ប្រឆាំងភេរវកម្មនិងធានាសន្តិសុខកំពង់ផែសមុទ្រនៅកំពង់ផែ Tien Sa ទីក្រុង Da Nang នាថ្ងៃទី ៣០ សីហា។
ការហ្វឹកហ្វឺនធានាសន្តិសុខសាម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ - ảnh 1

មុនុស្សជាង ៣០០ នាក់បានចូលរួមពិធីហ្វឹកហ្វឺនបង្ការ ប្រឆាំងភេរវកម្មនិងធានាសន្តិសុខកំពង់ផែសមុទ្រនៅកំពង់ផែ Tien Sa ទីក្រុង Da Nang នាថ្ងៃទី ៣០ សីហា។ នេះគឺជាសកម្មភាពឆ្ពោះទៅធានាសន្តិសុខ សុវត្ថិភាព APEC ២០១៧ ដែលនឹងប្រព្រឹត្តិទៅនៅ Da Nang នាខែវិច្ឆិកាខាងមុខ។ នៅក្នុងពិធីហ្វឹកហាត់នេះ បណ្ដាកងកម្លាំងមានសមត្ថកិច្ចបានរួមសហការលើវិធានការជំនាញដូចជា បោះសម្អាតគ្រាប់បែកមីន ជួយសង្គ្រោះចំណាប់ខ្មាំង។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Sang ប្រធាននាយកដ្ឋាននាវាចរណ៍វៀតណាមបានឲ្យដឹងថា៖

"នៅក្នុងស្ថានភាពសកម្មភាពភេរវកម្មនៅលើពិភពលោកកាន់តែមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ហើយកិច្ចការធានាសន្តិសុខសម្រាប់នាវាចេញចូល និងសកម្មភាពរបស់មនុស្សនៅកំពង់ផែសមុទ្រគឺជាភារកិច្ចដ៏សំខាន់ និងចាំបាច់ណាស់។ កិច្ចការហ្វឹកហាត់បង្ការប្រឆាំងភេរវកម្ម ធានាសន្តិសុខនាវាចរណ៍សម្រាប់កំពុងផែសមុទ្រក៏ជាភារកិច្ចសំខាន់ដែរ។

ការហ្វឹកហ្វឺនប្រឆាំងភេរវកម្មនៅកំពង់ផែសមុទ្រ Da Nang សំដៅត្រួតពិនិត្យ និងវាយតំលៃការអនុវត្តក្រមច្បាប់អន្តរជាតិស្ដីពីសន្តិសុខនាវា និងកំពង់ផែ និងវាយតម្លៃលើសមត្ថភាពរួមសហការ បញ្ជាណែនាំ ធានាព័ត៌មានជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ