ការហ្វឹកហ្វឺនស្វែងរកនិងជួយសង្គ្រោះអាកាសចរណ៍ធំបំផុតពីមុនមក
|
ការហ្វឹកហ្វឺនស្វែងរកនិងជួយសង្គ្រោះអាកាសចរណ៍ធំបំផុតពីមុនមក |
(VOV)_នាព្រឹកថ្ងៃទី១១ ខេត្ត Nghe An (ភាគកណ្ដាលវៀតណាម) ឧបនាយក
រដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai ប្រធានគណៈកម្មាធិការជាតិស្វែងរកនិងជួយសង្គ្រោះ ប្រធានគណៈកម្មាធិការទទួលបន្ទុកសន្តិសុខអាកាសចរណ៍វៀត
ណាម បានបញ្ជាណែនាំការហ្វឹកហ្វឺនស្វែងរក និងជួយសង្គ្រោះអាកាសចរណ៍ក្នុង
ករណីយន្តហោះត្រូវខូច បាត់ដាន។ ហ្វឹកហ្វឺននេះមានការចូលរួមរបស់កងកម្លាំងយោធា នាវាចរណ៍ អាកាសចរណ៍ និងតំបន់ នៅលើតំបន់ទាំងបីគឺអាកាស សមុទ្រ
និងដីគោក។
ថ្លែងមតិនៅទីនេះ លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖ នាបច្ចុប្បន្ន
ស្ថានភាពសន្តិសុខអាកាសចរណ៍ស៊ីវិល លើពិភពលោក និងតំបន់ដ៏ស្មុគ្រស្មាញ
ដោយបង្កការបាត់បង់អាយុជីវិតនិងខូចខាតទ្រព្យសម្បាត្តិ។ដូច្នេះ នេះគឺជា
សកម្មភាពសំខាន់ និងមានផលប្រយោជន៍ជាច្រើន ដើម្បីត្រួតពិនិត្យ និងរៀបចំ
បញ្ជាណែនាំ ក្នុងការងារស្វែងរក ជួយសង្គ្រោះអាកាសចរណ៍៕