ការអនុម័ត្តលើសេចក្តីព្រៀងច្បាប់អំពីសិទ្ទិមនុស្សនៅវៀតណាមគឺខ្វះបរានុម័ត

ឆ្លើយតបសំណួររបស់អ្នកយកព័ត៍មានអំពីការដែលរដ្ឋសភាអាមេរិកបានអនុម័ត្តលើ
សេចក្តីព្រៀងច្បាប់ស្តីពីសិទ្ធិមនុស្សវៀតណាមឆ្នាំ ២០១២ H.R.1410 និងសេចក្តី
សំរេចចិត្ត H.Res.484 នាថ្ងៃទី ១១ កញ្ញា ដោយរបស់ដែលហៅថា “អំពាវនាវ
រដ្ឋាភិបាលវៀតណាមគោរពរសិទ្ធិមនុស្ស” ។ នាថ្ងៃទី ១៣ កញ្ញា អ្នកនាំពាក្យក្រសួង
ការបរទេសវៀតណាម Luong Thanh Nghi បានលើកច្បាស់ថា៖“គោនយោបាយមុន
ក៏ដូចជាក្រោយរបស់រដ្ឋវៀតណាមគឺគោរពការពារនិងជំរុញសិទ្ធិមនុស្ស។ ក្នុងប៉ុន្មាន
ឆ្នាំកន្លងមកវៀតណាមទទួលបានសមិទ្ធិជាច្រើនក្នុងការធានាសិទ្ធិមនុស្សលើគ្រប់
វិស័យស៊ីវិលនយោបាយ សេដ្ឋកិច្ចវប្បធម៍សង្គម។ប្រការមានត្រូវបានសហគមន៍
អន្តរជាតិទទួលស្គាល់។សិទ្ធិមនុស្សត្រូវបានពង្រីកនិងការចូលរួមរបស់ប្រជាពល
រដ្ឋចូលក្នុងរាល់សកម្មភាពខាងសេដ្ឋកិច្ចសង្គមនៃប្រទេសជាតិគឺជាកត្តាដ៏សំខាន់
ក្នុងការអនុវត្តកិច្ចការផ្លាស់ប្តូរថ្មីប្រកបដោយជោគជ័យនៅវៀតណាម។ ទំនាក់ទំនង
វៀតណាម-អាមេរិកបានអភិវឌ្ឍន៍យ៉ាងសកម្មក្នុងរយៈពេលកន្លងមក។ ប្រទេសទាំង
 ២ ជានិច្ចកាលពិភាក្សរអំពីបញ្ហាសិទ្ធិមនុស្សដោយឈរលើសម្មារតីស្មោះត្រង់ ស្ថាបនានិងគោរពគ្នាទៅវិញទៅមក។ នេះគឺជារបៀបល្អជាទីបំផុត ដើម្បីភាគីទាំង
២ យោកយល់គ្នាទៅវិញទៅមក រួមចំណែកជំរុញទំនាក់ទំនងរវាង ប្រទេសទាំង ២ អភិវឌ្ឍ៍ឲ្យខ្លាំងក្លាថែមទៀត។ សេចក្តីព្រៀងច្បាប់ H.R.1410 និងសេចក្តីសំរេចចិត្ត
H.Res.484 បានឈរលើ ព័ត៍មានខុសឆ្គង ខ្វះបរានុម័តអំពីស្ថានការណ៍អនុវត្តសិទ្ធិ
មនុស្សនៅវៀតណាម។ ការអនុម័ត្តលើសេចក្តីព្រៀងច្បាប់និងសេចក្តីសំរេចចិត្ត
ពោលខាងលើគឺខុសឆ្គង មិនសមស្របនឹងនិន្នាការអភិវឌ្ឍន៍ក្នុងទំនាក់ទំនង
វៀតណាម-អាមេរិក៕”

ការអនុម័ត្តលើសេចក្តីព្រៀងច្បាប់អំពីសិទ្ទិមនុស្សនៅវៀតណាមគឺខ្វះបរានុម័ត - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Luong Thanh Nghi (Image: Vietnamplus)

ប្រតិកម្មទៅវិញ

ផ្សេងៗ