ការអនុវត្តភារកិច្ចក្នុងឆ្នាំយុវជនស្ម័គ្រចិត្ត ២០១៤

ការអនុវត្តភារកិច្ចក្នុងឆ្នាំយុវជនស្ម័គ្រចិត្ត ២០១៤ - ảnh 1
គណៈកម្មាលេខាមជ្ឈឹមសម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញបាន ជ្រើសរើសឆ្នាំ ២០១៤ ធ្វើជាឆ្នាំយុវជនស្ម័គ្រចិត្ដ។ (Image: tno.vn)

(VOVworld) -  គណៈកម្មាលេខាមជ្ឈឹមសម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញបាន
ជ្រើសរើសឆ្នាំ ២០១៤ ធ្វើជាឆ្នាំយុវជនស្ម័គ្រចិត្ដ។ នាខែ មករា ឆ្នាំ ២០១៤ គណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធយុវជននៃខេត្តក្រុងលើទូទាំងប្រទេសនឹង
រៀបចំ ពិធីបើកសកម្មភាពក្នុងឆ្នាំយុវជនស្ម័គ្រចិត្ត ២០១៤ យ៉ាងជាក់ស្តែង
និងប្រសិទ្ធ ភាព។ ដោយមានគោលដៅពង្រីកតួនាទីឈានទៅមុខស្ម័គ្រចិត្ត
របស់យុវជនក្នុង ការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ
ធានា​សុខុមាលភាព សង្គម ការសាងជនបទថ្មី រួមចំណែកធានាកិច្ចការពារ
ប្រទេសសន្តិសុខ គណៈលេខាមជ្ឈឹមសម្ព័ន្ធយុវជនបានស្នើរៀបចំពិធីបើក
តភ្ជាប់នឹងសកម្មភាពជាក់ស្តែង។ ចំពោះចលនា “យុវវ័យរួមដៃកសាងជនបទ
ថ្មី” សមាជិក នៃសម្ព័ន្ធយុវជនត្រូវចូលរួមរាល់សកម្មភាពកសាងជនបទថ្មី។
ដើម្បីអនុវត្តចលនា “ឈានទៅមុខស្ម័គ្រចិត្តធានាសុខុមាលភាពសង្គម” កម្មាភិបាលនៃសម្ព័ន្ធយុវជន គ្រាប់ជាន់ថ្នាក់ត្រូវរៀបចំសកម្មភាពសំរាប់
យុវជនដូចជា៖ បរិច្ឆាកឈាមស្ម័គ្រចិត្តពិគ្រោះយោបល់អំពីវិជ្ជាជីវៈនិង
ឧទ្ទេសនាមការងារធ្វើសំរាប់យុវជនជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ