ការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម គឺចាំបាច់ត្រូវពង្រឹងវិស័យវិនិយោគ សេដ្ឋកិច្ច ទេសចរ
(VOV WORLD) /  
|
សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន(ខាងស្តាំ(ទួលជួបសន្ទនាជាមួយលោក Thạch Dư ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំកម្ពុជា (រូបថត អិនធឺណែត)។ |
Vovworld-ក្នុងពិធីទទួលជួបសន្ទនាជាមួយលោក Thạch Dư ឯកអគ្គរដ្ឋទូត វៀតណាម
ប្រចាំកម្ពុជា ដែល ចូលជួបសំដែងការគួរ សម នាព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៤
សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែនកម្ពុជា មានប្រសាសន៍ ថា៖ការអភិវឌ្ឍទំនាក់ទំនង
នៃប្រទេសទាំងពីរ កម្ពុជា វៀតណាម គឺចាំបាច់ត្រូវពង្រឹងវិស័យវិនិយោគ សេដ្ឋកិច្ច
ទេសចរណ៍ ដែលជាកក្តាសំខាន់មួយ ធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ មានលក្ខណៈ
កាន់តែប្រសើរឡើង។ សម្តេច ហ៊ុនសែនជឿជាក់ថា៖ លោក ឯកអគ្គរដ្ឋទូតនឹងមាន
ការរួមវិភាគទានជាក់ស្តែងសំរាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេស
ទាំង២។លោក Thạch Dư សន្យាថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការ
ជំរុញទំនាក់ទំនងនៃ ប្រទេសទាំងពីរ កម្ពុជា វៀតណាម៕
-VOV WORLD