ការអភិវឌ្ឍធនធានមនុស្ស៖ ការផ្លាស់ប្ដូរថ្មី និង ការអភិវឌ្ឍ នៅក្នុង យុគសម័យឌីជីថល
(VOVWORLD) -សិក្ខាសាលានេះបានទាក់ទាញការចូលរួមរបស់តំណាងចំនួន ១២០ នាក់ ដែលជាអ្នកប្រាជ្ញ អ្នកតាក់តែងគោលនយោបាយ អ្នកជំនាញការ និងអ្នកគ្រប់គ្រងធនធានមនុស្សជាតិ និងអន្តរជាតិ។
លោកស្រី Nguyen Thi Kim Phung ប្រធាននាយកដ្ឋានអប់រំថ្នាក់ឧត្តមសិក្សា (ក្រសួងអប់រំនិងបណ្តុះបណ្តាល) (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
សិក្ខាសាលាអន្តរជាតិអាស៊ីលើកទី ១៨ របស់សម្ព័ន្ធសមាគមប្រភព ធនធានមនុស្សអន្តរជាតិ (AHRD) ក្រោមប្រធានបទ “ ការអភិវឌ្ឍប្រភពធនធានមនុស្ស៖ ការផ្លាស់ប្ដូរថ្មី និង ការអភិវឌ្ឍនៅក្នុងយុគសម័យឌីជីថល” បានបើកនាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកានៅទីក្រុងហាណូយ។ នេះគឺជាលើកទី ១ ហើយ ដែលសិក្ខាសាលាស្ដីពីការអភិវឌ្ឍប្រភពធនធានមនុស្សត្រូវបានរៀបចំឡើងនៅប្រទេសវៀតណាម។ សិក្ខាសាលានេះបានទាក់ទាញការចូលរួមរបស់តំណាងចំនួន ១២០ នាក់ ដែលជាអ្នកប្រាជ្ញ អ្នកតាក់តែងគោលនយោបាយ អ្នកជំនាញការ និងអ្នកគ្រប់គ្រងធនធានមនុស្សជាតិ និងអន្តរជាតិ។
យោងតាមលោកស្រី Nguyen Thi Kim Phung ប្រធាននាយកដ្ឋានអប់រំថ្នាក់ឧត្តមសិក្សា (ក្រសួងអប់រំនិងបណ្តុះបណ្តាល) បានឲ្យដឹងថា៖
“ការអប់រំថ្នាក់ឧត្តមសិក្សាត្រូវមានការផ្លាស់ប្ដូរពីគំរូ រហូតដល់រចនាសម្ព័ន និងការត្រិះរិះ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ធ្វើការអស់មួយជីវិត។ដូច្នេះហើយ បញ្ហាបណ្ដុះបណ្ដាលឡើងវិញចំពោះពលករ ទាំងពលករដែលបានបញ្ចប់ការសិក្សារួចហើយនៅតែជាបញ្ហាដែលមិនទាន់មានដំណោះស្រាយ ដើម្បីធានាថា ប្រភពធនធានមនុស្សជានិច្ចកាលឆ្លើយតបនឹងរាល់តម្រូវការ នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ពិភពលោកផងដែរ”៕