ការអភិវឌ្ឍន៍កសិកម្ម ជនបទជាភារកិច្ចយុទ្ធសាស្ត្ររបស់វៀតណាម

          (VOV)_នារសៀលថ្ងៃទី ៦ មករា គណៈកម្មាធិការបញ្ជាណែនាំ​បូកសរុប៥ ឆ្នាំ អនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតមជ្ឈឹមលើកទី៧ (នីតិកាលទី១០) ស្ដីពី
កសិកម្ម កសិករ និងជនបទ បានរៀបចំកិច្ចប្រជុំប្រមូលមតិក្នុងរបាយ​ការណ៍បូក សរុបលើកដំបូងនៃគណៈកម្មាធិការ និងកសាងសេចក្ដីព្រាង​សន្និដ្ឋានរបស់ខុទ្ទ កាល័យស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្ត។​ ក្រោយរយៈ​ពេល៥ឆ្នាំអនុវត្តសេក្ដី សម្រេចចិត្តរបស់មជ្ឈឹម ​ផ្នែកកសិកម្មវៀតណាម​បាន​បន្តអភិឌ្ឍន៍លើគ្រប់វិស័យ  និងកំពុងផ្លាស់ប្តូរតាមទិសអភិវឌ្ឍន៍រាល់ផលិត​ផលស្នូលៗ មានឧត្តមភាព ផលិត
ទំនិញ  ធានាសន្តិសុខស្បៀងអាហារជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្រ។ 

ការអភិវឌ្ឍន៍កសិកម្ម ជនបទជាភារកិច្ចយុទ្ធសាស្ត្ររបស់វៀតណាម - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung (TTXVN)

          ពិភាក្សានៅក្នុងជំនួបធ្វើការនេះ បណ្ដាសមាជិកនៃគណៈកម្មាធិការ​បាន​ស្នើ បំពេញបន្ថែមចូលក្នុងបណ្ដាសេចក្ដីព្រាងវាយតំលៃអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចព្រៃ 
សេដ្ឋកិច្ចសមុទ្រ។ តាមបណ្ដាសមាជិកថា៖ ​ស្ថានភាពជាក់​ស្ដែងបាន​សរ​អោយឃើញ ថា៖ ត្រូវកែសម្រួលក្រមបទដ្ឋានកសាងជនបទថ្មី អោយសមស្របជាមួយសភាព
ការណ៍ថ្មី និងលក្ខណះពិសេសដោយឡែករបស់តំបន់…។ល។

          ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់​ធ្ងន់ថា៖បណ្ដាឯកសារនៃគណៈកម្មាធិការរាយការណ៍ខុទ្ធកាល័យនយោ​បាយត្រូវ កសាង ជាក់ស្ដែង លើកច្បាស់នូវការចាំបាច់និងផលប្រយោជន៍​ពីការអនុវត្តសេចក្ដីសម្រេច
ចិត្ត។ ប្រធានគណៈកម្មាធិការបញ្ជាណែនាំក៏​​បានស្នើគណៈកម្មាធិការតាក់តែង​វាយតំលៃ វិភាគអោយបានលំអិតនូវលទ្ធផលដែលបានអនុវត្តក្នុងរយៈ​​ពេល៥ឆ្នាំ អនុវត្តសេចក្ដីសម្រេចចិត្តនេះ និងអះអាងថា៖នេះគឺជាភារកិច្ច​យុទ្ធសាស្ត្រអភិវឌ្ឍន៍
និង កសាងប្រទេសជាតិ ក្នុងដំណាក់កាលថ្មី យក​ទីផ្សារ ប្រសិទ្ធិភាពសេដ្ឋកិច្ចជា
ទិសដៅ។

          ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ក៏បានសង្កត់ធ្ងន់ថា៖​
កិច្ចការ​ឧស្សាហូបនីយកម្មជនបទ ការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស​
សំរាប់ជនបទ​ ឆ្ពោះទៅគោលដៅខ្ពស់គឺលើកស្ទួយជីវ​ភាពរស់នៅ​របស់កសិករ  ធានាផលប្រយោជន៍ជាសារវ័ន្ត យូរអង្វែងរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ