ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅតំបន់ដីសណ្ដទន្លេ Cuu Long
(VOVWORLD) - នាថ្ងៃទី ៣០ តុលា នៅទីក្រុង Can Tho សាកលវិទ្យាល័យ Can Tho បានរៀបចំវេទិកាអន្តរជាតិ “ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃតំបន់ដីសណ្ដទន្លេ Cuu Long ៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា - កម្លាំងចលករសម្រាប់នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព”។
លោក Tran Duy Dong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ ថ្លែងមតិក្នុងវេទិកា។ (រូបថត៖ VOV) |
វេទិកានេះបានទាក់ទាញការចូលរួមរបស់គណៈប្រតិភូជាង ៥០០ នាក់ មកពីទីភ្នាក់ងាររដ្ឋាភិបាល ក្រសួង សាខា វិទ្យាស្ថាន សាលារៀន ធុរកិច្ច និងអង្គការអន្តរជាតិ។
របាយការណ៍ចំនួនជាង ២០ បង្ហាញនៅក្នុងវេទិកានេះ បានផ្តោតការពិភាក្សាលើវិស័យសំខាន់ៗចំនួន ៥ រួមមាន៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; កសិកម្ម និងជលផលបច្ចេកវិទ្យាខ្ពស់; សេដ្ឋកិច្ចសមុទ្រ - សេដ្ឋកិច្ចវិលជុំ; បរិស្ថាន - ធនធានធម្មជាតិ - ការប្រែប្រួលអាកាសធាតុ; ការផ្លាស់ប្តូរឌីជីថល។
នៅក្នុងវេទិកានេះ លោក Tran Duy Dong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគបានអះអាងថា តំបន់ដីសណ្ដទន្លេ Cuu Long កំពុងប្រឈមមុខនឹងបញ្ហាសាកល្បង និងផលប៉ះពាល់ដ៏ធំធេងពីការប្រែប្រួលអាកាសធាតុ។ ដូច្នេះ ផែនការមេថ្នាក់តំបន់ដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០ គឺជាផែនការថ្មី ជាមួយនឹងចក្ខុវិស័យរយៈពេលវែង និងការគិតថ្មី។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកកំណើនបៃតង; ផ្លាស់ប្តូរគំរូកំណើនឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាព និងតម្លៃ៕