ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃព្រះពុទ្ធសាសនាជាសក្ខីភាពបញ្ជាក់ច្បាស់នូវសេរីភាពសាសនានៅវៀតណាម
|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាម
លោក Nguyen Thien Nhanបានអញ្ជើញទៅសាកសួរសុខទុកនិងជូនពរ
ក្រុមប្រឹក្សាភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម |
(VOVworld)-ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជាឆ្នាំ២០១៦ នាព្រឹកថ្ងៃទី១៧
ឧសភា លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុ
ភូមិវៀតណាម បានអញ្ជើញទៅសាកសួរសុខទុកនិងជូនពរក្រុមប្រឹក្សាភិបាល
សមាគមព្រះពុទ្ធសាសនាវៀតណាម។ នៅទីនេះ លោក Nguyen Thien Nhan បាន
អះអាងថា តាំងពីមុនមករហូតមកដល់បច្ចុប្បន្ន ព្រះពុទ្ធសាសនា ជានិច្ចកាល
បានរួមដំណើរជាមួយប្រទេសជាតិ និងមានព្រះតេជគុណជាច្រើន ចូលរួមសកម្ម
ភាពរបស់រដ្ឋសភា រួមចំណែកក្នុងការនាំយកសម្លេងរបស់ពុទ្ធ សាសនិកទូទាំង
ប្រទេសដាក់ជូនរដ្ឋសភា។ ក្នុងមហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០១៦នេះ សមា
គមពុទ្ធសាសនាវៀតណាមក៏បានដាក់ចេញសារមួយ ដោយ បានអំពាវនាវឲ្យ
ពុទ្ធសាសនិកទូទាំងប្រទេសការពារបរិស្ថាននិងទប់ទល់ជាមួយ បំរ៉ែបំរួល អាកាសាធាតុដោយសកម្មភាពជាក់ស្តែងរបស់ខ្លួន។ ប្រការនេះ នឹង បង្ហាញច្បាស់ លាស់នូវការរួមដំណើរនិងការស្រុះចិត្តគំនិតរបស់ព្រះពុទ្ធសាសនា ចំពោះរាល់ បញ្ហាសំខាន់របស់ប្រទេសជាតិ។ រីឯខ្លួនវិញ ព្រះតេជគុណ Thich Thanh Nhieu អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម បានអះអាងថា ព្រះសង្ឃរួមទាំងពុទ្ធសាសនិកវៀតណាមទាំងក្នុងនិងក្រៅ ប្រទេសនឹងសាមគ្គីគ្នា
ជានិច្ច បន្តការពង្រឹងនិងពង្រីកប្រពៃណីយ៉ាងល្អប្រសើរ របស់ព្រះពុទ្ធសាសនា វៀតណាមក្នុងសម័យកាលថ្មី ការពារបរិស្ថាន ទប់ទល់ ជាមួយនឹងបំរ៉ែបំរួលអា
កាសធាតុ ព្រមទាំងពង្រីកកម្លាំងពលំរបស់ជនជាតិទាំង មូល ដើម្បីប្រជាជនសម្បូរ
ធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និង អរិយ្យធម៌៕