ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីសមស្របជាមួយបម្រែបម្រួលអាកាសធាតុ

(VOVWORLD) -  នារសៀលថ្ងៃទី ១៩ ខែកុម្ភះ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយក្រ សួង ស្ថាប័ននានាស្តីពីការអនុវត្តសេចក្តីសម្រេចចិត្ត លេខ ១២០ របស់រដ្ឋាភិបាល អំពីការអភិវឌ្ឍប្រកបដោយ ចីរភាពនៅតំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីសមស្របជាមួយបម្រែបម្រួលអាកាសធាតុ។ នេះគឺជាសេចក្តីសម្រេចចិត្តដែលបានចេញជាធរមាននាខែវិច្ឆិកាឆ្នាំ២០១៧។

ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីសមស្របជាមួយបម្រែបម្រួលអាកាសធាតុ - ảnh 1ទិដ្ឋភាពនៃជំនួប 

អញ្ជើញថ្លែងមតិបូកសរុបកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក  Nguyen Xuan Phuc បានណែនាំថា ក្នុងរយៈពេលខាងមុខនេះ ត្រូវមានការណែនាំអំពីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដើម្បីសមស្របនឹងបម្រែបម្រួលអាកាសធាតុនៅតំបន់ដីសណ្ដទន្លេ Cuu Long។  ពីនោះ បង្កើតឱ្យមានការរៀបចំរចនាសម្ព័ន្ធឡើងវិញផ្នែកកសិកម្មនិងបណ្តាវិស័យដែលទាក់ ទងនឹងការអភិវឌ្ឍន៍តំបន់ប្រកបដោយចីរភាព ដើម្បីគោលបំណងរបស់មនុស្សនិងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន។ រួមជាមួយនោះគឺដើម្បីបញ្ជាក់អំពីបញ្ហាធន ធានសម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long។  ក្រៅពីថវិកាជាតិ ជំនួយអភិ វឌ្ឍន៍ផ្លូវការ (ODA) គឺចាំបាច់ត្រូវមានទំនាក់ទំនងសង្គមនៅក្រោមរូបសណ្ឋាននៃភាព ជាដៃគូរវាងវិស័យសាធារណៈនិងឯកជន (PPP) ប្រមូលផ្តុំសហគ្រាសគ្រប់ប្រភេទ។ នាយករដ្ឋមន្រ្តីក៏បានយល់ព្រមតាមសំណើរបស់ក្រសួងធនធានធម្មជាតិនិងបរិស្ថានស្តីពីការរៀបចំយ៉ាងឆាប់ៗ នូវ“វេទិកាតំបន់ដីសណ្តទន្លេ Cuu Long ប្រចាំឆ្នាំ ២០១៩: ពីគោលនយោបាយរហូតដល់ការអនុវត្ត” យ៉ាង ហោចណាស់គួរតែបង្ហើយមុនថ្ងៃទី២០ខែឧសភាឆ្នាំ២០១៩ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ