ការអភិវឌ្ឍលំនៅដ្ឋានសង្គមសម្រាប់កម្មករ គឺជាសសរស្តម្ភមួយនៃគោលនយោបាយសុខុមាលភាពសង្គម

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ មីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទស្តីពីការដោះស្រាយការលំបាក និងជំរុញការអភិវឌ្ឍលំនៅដ្ឋានសង្គម។ 
ការអភិវឌ្ឍលំនៅដ្ឋានសង្គមសម្រាប់កម្មករ គឺជាសសរស្តម្ភមួយនៃគោលនយោបាយសុខុមាលភាពសង្គម - ảnh 1ទិដ្ឋភាពនៃសន្និសីទ។ (រូបថត៖ VOV)
សន្និសីទធ្វើឡើងតាមប្រព័ន្ធអនឡាញ ដែលតភ្ជាប់រវាងទីស្នាក់ការរដ្ឋាភិបាល ជាមួយគណៈកម្មាធិការប្រជាជននៃខេត្ត ក្រុងទាំង ៦៣ លើទូទាំងប្រទេស។
ថ្លែងមតិនៅសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើក ច្បាស់ថា ការអភិវឌ្ឍលំនៅដ្ឋានសង្គម និងលំនៅដ្ឋានសម្រាប់កម្មករ គឺជាសសរស្តម្ភ មួយក្នុងចំណោមសសរស្តម្ភនៃគោលនយោបាយសុខុមាលភាពសង្គម និងជាដំណោះ ស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការយកចិត្ត ទុកដាក់ថែទាំតម្រូវការខាងលំនៅដ្ឋានជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែល មានចំណូលទាប និងប្រជាកម្មករនៅតំបន់ឧស្សាហកម្ម ត្រូវបានរដ្ឋាភិបាល និង នាយករដ្ឋមន្ត្រីយកចិត្តទុកដាក់ជានិច្ច។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នាពេលកន្លងមកនេះ ការអភិវឌ្ឍ លំនៅដ្ឋានសង្គមមានការផ្លាស់ប្តូរជាវិជ្ជមាន ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ឆ្លើយ តបទៅនឹងតម្រូវការដែលបានកំណត់នៅឡើយ។ ដើម្បីសម្រេចបាននូវគោលដៅ ដែលបានកំណត់ គណៈកម្មាធិការបក្ស និងអាជ្ញាធរត្រូវតែចូលរួម រដ្ឋ ប្រជាជន និង សហគ្រាសត្រូវតែសហការគ្នា ហើយត្រូវ “ដាក់ខ្លួនក្នុងឋានៈអ្នកគ្មានទីជម្រក ដើម្បីធ្វើសកម្មភាព”។
លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យអង្គសន្និសីទផ្តោតការពិភាក្សា និងចង្អុលបង្ហាញ ឱ្យច្បាស់លាស់នូវអ្វីៗដែលធ្វើបានរួចរាល់ និងអ្វីដែលមិនទាន់បានធ្វើ; មូល ហេតុសត្យានុម័តនិងអត្តនោម័ត មេរៀនបទពិសោធន៍; បញ្ហាសំខាន់ៗដែលត្រូវដោះ ស្រាយ ហើយស្នើរ និងផ្តល់អនុសាសន៍ដល់រដ្ឋាភិបាល ក្រសួងសំណង់ និងក្រសួង ផ្នែក មូលដ្ឋាននានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ