ការអភិវឌ្ឍវិស័យទេសចរណ៍ឆ្លាតគឺជាទិសដៅដ៏សមស្របនៃវិស័យទេសចរណ៍វៀតណាម
(VOVWORLD) - "ទេសចរណ៍ជាមួយបដិវត្តន៍ឧស្សាហកម្ម 4.0" គឺជាប្រធានបទនៃសិក្ខាសាលាដែលត្រូវបានរៀបចំឡើងដោយសមាគមទេសចរណ៍វៀតណាមនិងកាសែត Nhan Dan នារសៀលថ្ងៃទី ២៨ ខែមីនានៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមឆ្នាំ២០១៩។
អនុប្រធានអចិន្ត្រៃយ៍នៃសមាគមទេសចរណ៍វៀតណាម លោក Vu The Binh |
នៅក្នុងសិក្ខាសាលានេះ មានតំណាងជាច្រើនបានចែករំលែកនិងបំភ្លឺនិយមន័យថ្មីដែលទាក់ទងនឹងវិស័យទេសចរណ៍ឆ្លាត និងពិភាក្សាគ្នាអំពីដំណោះស្រាយការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការធ្វើដំណើរទេចរណ៍ កន្លែងស្នាក់នៅការផ្សព្វផ្សាយទេសចរណ៍ជាដើម។ អនុប្រធានអចិន្ត្រៃយ៍នៃសមាគមទេសចរណ៍វៀតណាម លោក Vu The Binh បានឱ្យដឹងថា៖ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក វិស័យទេសចរណ៍វៀតណាមបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសម្រេចបានល្បឿនអភិវឌ្ឍន៍គួរឲ្យកត់សំគាល់។ នាបច្ចុប្បន្នមានប្រភេទសហគ្រាសចំនួន ២ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដែលអាចអនុវត្កបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត ដើម្បីអភិវឌ្ឍនិងឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ។ ដំបូង បង្អស់ជាហគ្រាសបច្ចេកវិទ្យាព័ត៌មានដែលជំនាញក្នុងការស្រាវជ្រាវដើម្បីនាំមកនូវកម្មវិធីថ្មីសម្រាប់វិស័យទេសចរណ៍។ក្រៅពីនោះគឺជាសហគ្រាសធ្វើវិស័យទេសចរណ៍ គេបានប្រើប្រាស់ឧបករណ៍ដែលបង្កើតឡើងដោយអង្គភាពបច្ចេកវិទ្យាព័ត៌មានចូលក្នុងការធ្វើអាជីវកម្មដូចជាកន្លែងស្នាក់នៅ លក់ទួរ និងសេវាកម្មជាដើម៕