ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានភាពសុខដុមជាមួយធម្មជាតិ
(VOVWORLD) - ក្នុងបុព្វបទដ៏មហិមានេះ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមមានភាពសមតាមបរិយាកាសធម្មជាតិ គឺជាមាគ៌ាដែលប្រជាជនមានសន្តិភាពនិងសុភមង្គលពិតប្រាកដ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បំផុសចលនាដើម ១ពាន់លានដើមឈើ នៅខេត្ត Tuyen Quang (រូបថត៖ vov.vn) |
នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានចូលរួមពិធីបំផុសការដាំដើមឈើចំនួន ១ ពាន់លានដើម ដំណាក់កាល ២០២១-២២២៥ “ដើម្បីវៀតណាមបៃតង” និងឆ្លើយតបទៅនឹងបុណ្យតេតដាំដើមឈើនិទាឃរដូវ ឆ្នាំឆ្លូវ ត្រីស័ក ២០២១” ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែកុម្ភៈនៅខេត្ត Tuyen Quang។
នាយករដ្ឋមន្រ្តីបានប្រគល់សេចក្តីសម្រេចចិត្តដែលទទួលទីក្រុង Tuyen Quang ជាទីក្រុងលំដាប់ទី ២ ចំណុះខេត្ត Tuyen Quang (រូបថត៖ vov.vn) |
អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់ថា បក្សភាគ រដ្ឋាភិបាលនិងប្រជាជននៃបណ្តាជនជាតិភាគតិចទាំងអស់នៅខេត្ត Tuyen Quang នឹងបន្តប្រកាន់ខ្ជាប់នូវប្រពៃណីល្អប្រពៃ ក៏ដូចជាខិតខំប្រឹងប្រែងបន្តទៀត ដើម្បីរួមចំណែកដល់ការសម្រេចបំណងប្រាថ្នា នាំមកនូវសេចក្តីសុខ សុភមង្គលដល់ប្រជាជនទាំងមូល។ ក្នុងបុព្វបទដ៏មហិមានេះ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមមានភាពសុខដុមតាមបរិយាកាសធម្មជាតិ គឺជាមាគ៌ាដែលប្រជាជនមានសន្តិភាពនិងសុភមង្គលពិតប្រាកដ។ ប្រជាជនម្នាក់ៗ គេហដ្ឋាននីមួយៗនិងទីភ្នាក់ងារនីមួយៗ ត្រូវរួមដៃជាមួយគ្នា ដើម្បីសាបព្រួសពន្លកពណ៌បៃតងនៃនិទាឃរដូវ នៃក្តីសង្ឃឹម នៃជំនឿជាក់ដ៏ភ្លឺស្វាងរបស់ប្រទេសជាតិនិងប្រជាជនវៀតណាម”។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជូនអំណោយចំណោះគ្រួសារគោលនយោបាយ (រូបថត៖ vov.vn) |
មុននេះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីប្រកាសនិងប្រគល់សេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តី ដែលទទួលស្គាល់ទីក្រុង Tuyen Quang ជាទីក្រុងលំដាប់ទី ២ ចំណុះខេត្ត Tuyen Quang៕