ក្រូអាស៊ី​ ផ្តល់សច្ចាប័នលើពិធីសារ បញ្ចូល​ហ្វាំងឡង់និងស៊ុយអែ​ត​ចូលជា​សមាជិក​ណាតូ

(VOVWORLD) - នៅថ្ងៃទី ១៥ ខែកក្កដា រដ្ឋសភាក្រូអាស៊ីបានផ្តល់សច្ចាប័នលើពិធីសារដើម្បីបញ្ចូលប្រទេសហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដោយមានការគាំទ្រពី ១២៥/១២៨ តំណាងដែលចូលរួម។
ក្រូអាស៊ី​ ផ្តល់សច្ចាប័នលើពិធីសារ បញ្ចូល​ហ្វាំងឡង់និងស៊ុយអែ​ត​ចូលជា​សមាជិក​ណាតូ - ảnh 1ទីស្នាក់ការអង្គការណាតូនៅទីក្រុង Brussels ប្រទេសបែលហ្សិក។ (រូបថត៖ AFP/TTXVN)

មុននោះ នៅក្នុងសារមួយទៅកាន់រដ្ឋសភាក្រូអាស៊ីកាលពីថ្ងៃទី ១៤ ខែកក្កដា រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី លោក Gordan Grlic-Radman បានបញ្ជាក់ថា ក្រូអាស៊ីបានគាំទ្រការពង្រីកអង្គការណាតូទៅកាន់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ជាការពង្រឹងកិច្ចការពារសមូហភាពរបស់ប្លុកនេះ។

កាលពីថ្ងៃទី៥ ខែកក្កដា ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសមាជិកណាតូប្រចាំនៅទីក្រុងប្រ៊ុចសែលបានចុះហត្ថលេខាលើពិធីសារនៃការបញ្ចូលប្រទេសហ្វាំងឡង់ និងស៊ុយអែតជាសមាជិកណាតូ។ ពិធីសារនេះ នឹងចូលជាធរមានបន្ទាប់ពីត្រូវបានប្រទេសសមាជិកណាតូទាំង ៣០ អនុម័ត។ ដំណើរការនេះត្រូវបានរំពឹងថានឹងអូសបន្លាយរយៈពេល ១២ ខែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ