កំលាំងពលំនៃការផ្សាយសម្លេងគឺមិនអាចជំនួសបានឡើយ

កំលាំងពលំនៃការផ្សាយសម្លេងគឺមិនអាចជំនួសបានឡើយ - ảnh 1
អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Vu Hai (VOV)

        Vovworld-នាថ្ងៃទី១៣កុម្ភៈវិទ្យុសម្លេងវៀតណាមបានជួយជ្រោមជ្រែង​រំលឹក
​ខួបនៃទិវាផ្សាយសម្លេងពិភពលោក(ទី១៣កុម្ភៈ)។ នេះជាឱកាសដើម្បីវាយតំលៃ
ឡើងវិញរាល់តំលៃដ៏ធំធេងនៃការផ្សាយសម្លេងក្នុង​ជីវភាពរស់នៅសង្គម។​ តាម
អគ្គនាយករង​វិទ្យុសម្លេងវៀតណាមលោក Vu Hai ថា ការដែល UNESCO ជ្រើស
រើសថ្ងៃទី១៣កុម្ភៈជាទិវាផ្សាយសម្លេងពិភពលោកមិនត្រឹមតែ​ជា​ការលើកដម្កើង
ចំពោះផ្នែកផ្សាយសម្លេងប៉ុណ្ណោះទេ ថែមទាំងជាការអះអាង​នូវ​តំលៃស្នូលគ្រឹះ
ស្ថាននៃវប្បធម៍ស្មារតីទៀតផង ដែលផ្នែកផ្សាយសម្លេងបាន​នាំមកជូនមនុស្សគ្រប់
រូប។ លោកអគ្គនាយករង Vu Hai បានអះអាងថា៖

        “ខណៈដែលទូរទស្សន៍ចាប់បដិសន្ធិ គេរំពឹងគិតថាផ្នែកផ្សាយសម្លេងនឹងមិន
​គង់វង្សទៀតឡើយ ប៉ុន្តែផ្នែកផ្សាយសម្លេងនៅតែគង់វង្សនិងអភិវឌ្ឍន៍ជានិច្ច។
​ផ្នែក​ផ្សាយសម្លេងនៅរក្សាតួនាទីសំខាន់មួយ។ ប្រៀបខ្លាំងបំផុតនៃផ្នែកផ្សាយ
​សម្លេងគឺបញ្ជូននាទីព័ត៌មានទៅកាន់ជនរួមជាតិនៅដំបន់ឆ្ងាយដាច់ស្រយាល​
ដំបន់ព្រំដែនកោះសមុទ្រ។ នោះជាប្រៀបខ្លាំងនៃផ្នែកផ្សាយសម្លេងនិងវិទ្យុ
សម្លេងវៀតណាមត្រូវពង្រីក​ប្រៀបខ្លាំងនោះ។”

        លោកអគ្គនាយករង Vu Hai បានចាត់ទុកថា ប្រធានបទនៃទិវាផ្សាយសម្លេង
​ពិភពលោកឆ្នាំនេះគឺ “យុវជននិងផ្សាយសម្លេង” ដ៏មានអត្ថន័យខណៈដែលនា​
បច្ចុប្បន្នយុវជនបានស្រូបយកអត្រាដ៏ធំមួយក្នុងចំណោមមិត្តអ្នកស្ដាប់។

        “កម្មវិធីជាច្រើនរបស់វិទ្យុសម្លេងវៀតណាមដូចជា បង្អួចស្នេហា កាដូ​តូរតន្ត្រី
ជាដើម ដែលទទួលបានការនិយមចូលចិត្តនិងការចូលរួមរបស់មិត្តអ្នក​ស្ដាប់វ័យ
ក្មេងជាច្រើនលើគ្រប់ទិសទីក្នុងប្រទេស។ វិទ្យុសម្លេងវៀតណាមយើងខ្ញុំចាត់ទុក
យុវជនជាមជ្ឈមណ្ឌលនិងជាប្រធាន ក្នុងការកសាងកម្មវិធីផ្សាយសម្លេង។ ក្នុង
បំណងអនុញ្ញាតឲ្យគេសំដែងសំលេងនិងបំណងប្រាថ្នារបស់ខ្លួន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ