កាលានុវត្តភាពនិងសក្ដានុភាពវិនិយោគនៅវៀតណាមចំពោះសហគ្រាសសឹង្ហបុរី
(VOVWORLD) - សឹង្ហបុរីជាវិនិយោគិនធំទី៣របស់វៀត ណាម ប៉ុន្តែបានឈានឡើងនាំមុខគេ ក្នុងឆមាសទី១ឆ្នាំ២០២១ ដោយមានដើមទុនវិនិយោគសរុបប្រមាណ៥,៦៤ពាន់លាន ដុល្លាអាមេរិក។
(រូបថតឧទាហរណ៍៖ TTXVN) |
នាថ្ងៃទី២ ខែកក្កដា វេទិកាធុរកិច្ចសឹង្ហបុរី (SBF) បានរៀបចំព្រឹត្តិការណ៍តាម ប្រព័ន្ធវីដេអូ FYIstival The ASEAN Edition ក្រោមមូលបទ “កាលានុវត្តភាពនិង យថាទស្សន៍កំណើនរបស់វៀតណាមឆ្នាំ ២០២១” សំដៅផ្គត់ផ្គង់ព័ត៌មានជាសារវ័ន្តអំពី បរិយាកាសវិនិយោគ ក៏ដូចជាគោលនយោបាយអនុគ្រោះទាក់ទាញដើមទុនបរទេស របស់វៀតណាម ទៅកាន់សហគមន៍សហគ្រាសសឹង្ហបុរី។ ថ្លែងនៅព្រឹត្តិការណ៍នេះ អនុ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោកស្រី Nguyen Thi Bich Ngoc បាន ស្វាគមន៍ហើយវាយតម្លៃខ្ពស់ពីគំនិតផ្ដួចផ្ដើម FYIstival របស់ SBF ព្រមទាំងអះអាងថា វៀត ណាមកំពុងជាទីផ្សារវិនិយោគរបស់ប្រទេសនិងតំបន់ដែនដីជាង១៤០កន្លែង។ ក្នុង នោះ សឹង្ហបុរីជាវិនិយោគិនធំទី៣របស់វៀតណាម ប៉ុន្តែបានឈានឡើងនាំមុខគេ ក្នុងឆមាសទី១ឆ្នាំ២០២១ ដោយមានដើមទុនវិនិយោគសរុបប្រមាណ៥,៦៤ពាន់លាន ដុល្លាអាមេរិក។ វៀតណាមនិងសឹង្ហបុរីមានទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចដ៏ ជិតស្និទ្ធ ដោយមានក្របខ័ណ្ឌគតិយុត្តគ្រប់គ្រាន់ និងកាន់តែប្រសើរឡើងៗ ដែលរួម មានកិច្ចព្រមព្រៀង សន្ធិសញ្ញាទ្វេភាគី ហើយក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងពហុភាគីវិញ ភាគីទាំងពីរក៏បានបង្កើតយន្តការងាយស្រួលដើម្បីឲ្យសហគ្រាសស្វែងរកឱកាសវិនិយោគ សហប្រតិបត្តិការធ្វើអាជីវកម្មផងដែរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំវៀតណាមលោក Jaya Ratnam ក៏បាន ចាត់ទុកថា វិស័យអប់រំបណ្ដុះបណ្ដាល Fintech កាបូបអេឡិចត្រូនិក និងពាណិជ្ជកម្ម អេឡិចត្រូនិក គឺជាវិស័យដែលមានសក្ដានុភាពច្រើនបំផុតសម្រាប់សហគ្រាសសឹង្ហបុរី ដែលមានបំណងចង់បោះទុនចូលមកវៀតណាម៕