កែលម្អផែនការមេអំពីស្ថាប័នវប្បធម៌ និងកីឡាតាមទិសដៅសមកាលកម្ម ទំនើបនិងមានអត្តសញ្ញាណ

(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ឧសភា នៅខេត្ត Quang Ninh គណៈកម្មាធិការវប្បធម៌ និងអប់រំរបស់រដ្ឋសភាវៀតណាម បានសម្របសម្រួលជាមួយបណ្ឌិតសភានយោបាយជាតិហូជីមិញ គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ដើម្បីរៀបចំសិក្ខាសាលាវប្បធម៌ឆ្នាំ ២០២៤ ក្រោមប្រធានបទ “គោលនយោបាយ និងធនធានសម្រាប់អភិវឌ្ឍន៍ស្ថាប័នវប្បធម៌ និងកីឡា”។

កែលម្អផែនការមេអំពីស្ថាប័នវប្បធម៌ និងកីឡាតាមទិសដៅសមកាលកម្ម ទំនើបនិងមានអត្តសញ្ញាណ - ảnh 1ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ nhandan.vn)

នៅក្នុងសិក្ខាសាលានេះ មតិយោបល់និងបទអន្តរាគមន៍របស់បណ្ដាប្រតិភូបានស្នើឡើងដំណោះស្រាយជាច្រើនដើម្បីកែលម្អស្ថាប័ន គោលនយោបាយ ព្រមទាំងកៀរគរធនធានឲ្យបានអតិបរមាដើម្បីអភិវឌ្ឍន៍ប្រព័ន្ធស្ថាប័នវប្បធម៌ និងកីឡា។ ទន្ទឹមនឹងនោះគឺ ដំណោះស្រាយដើម្បីលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធស្ថាប័ន បម្រើតម្រូវការរបស់ប្រជាជន បំពេញតម្រូវការនៃការអភិវឌ្ឍមនុស្សគ្រប់ជ្រុងជ្រោយ និងកសាងវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិតាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។

ថ្លែងសេចក្ដីសន្និដ្ឋាននៅសិក្ខាសាលា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងគោលដៅ និងផែនទីបង្ហាញផ្លូវសមស្រប ដើម្បីកែលម្អប្រព័ន្ធឯកសារច្បាប់គ្រប់គ្រងស្ថាប័នវប្បធម៌ និងកីឡា ដោយធានាបាននូវសមកាលកម្ម ឯកភាពនិងលក្ខណៈអាចធ្វើទៅបាន។ ស្ដីពីផែនការមេសម្រាប់ស្ថាប័នវប្បធម៌ និងកីឡា លោកអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានស្នើឱ្យមានការកែលម្អផែនការមេតាមទិសដៅសមកាលកម្ម ទំនើប មានអត្តសញ្ញាណ ប្រសិទ្ធភាព ធានាបាននូវសមភាព និងបំពេញតម្រូវការរបស់ប្រជាជន; យកចិត្តទុកដាក់លើការកសាង និងអភិវឌ្ឍស្ថាប័នវប្បធម៌ និងកីឡាសម្រាប់យុវជន កុមារ កម្មករ ជនពិការ និងជនចាស់ជរា។

ធ្វើជាសហប្រធាននៃសិក្ខាសាលានេះ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ថា ស្ថាប័នវប្បធម៌ និងកីឡាត្រូវតែចាត់ទុកថា ជាផ្នែកមួយដ៏សែនសំខាន់នៃស្ថាប័នទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធសង្គម។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ចាំបាច់ត្រូវមាន “ច្បាប់” មួយទាក់ទងនឹងវិស័យស្ថាប័នវប្បធម៌ និងកីឡា។ ក្នុងនោះ រដ្ឋដើរតួនាទីនាំមុខគេក្នុងការផ្ដល់អាទិភាព ធនធានដើម្បីអនុវត្តន៍ការងារសំខាន់ៗដូចជាកម្មវិធីគោលដៅអំពីការពង្រឹងនិងអភិវឌ្ឍវប្បធម៌ មនុស្សវៀតណាម ព្រមទាំងទាក់ទាញធនធានឯកជន និងសង្គមចូលរួមក្នុងការកសាងវិស័យស្ថានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ