កូវីដ-១៩៖ មានករណីឆ្លងថ្មីនៅក្នុងសហគមន៍, Da Nang បានបង្កើតក្រុមការងារពិសេសចំនួន ៣
(VOVWORLD) - ចំពោះមុខស្ថានភាពលេចឡើងករណីឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ឡើងវិញ នាថ្ងៃទី ២៥ ខែកក្កដា រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានបង្កើតក្រុមការងារពិសេសចំនួន ៣ ដើម្បីជួយដល់ការងារបង្ការទប់ស្កាត់កូវីដ-១៩ នៅទីក្រុង Da Nang។
បន្ទាប់ពីអ្នកជំងឺទី ៤១៦ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ មួយទៀតក្នុងសហគមន៍នៅ Da Nang |
យោងតាមព័ត៌មាន ពីគណៈ កម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ បានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ២៦ ខែកក្កដា មានករណីថ្មីមួយទៀត នៅ Da Nang ដែលវិជ្ជមានចំពោះវីរុស SARS-CoV-2 នាំយកចំនួនករណីឆ្លងកូវីដ-១៩ នៅវៀត ណាមឡើងទៅដល់ ៤១៨ ករណី ដែលក្នុងនោះ ៣៦៥ ករណីត្រូវបានប្រកាសជាសះស្បើយពីជំងឺ។ អ្នកជំងឺទី ៤១៨ ភេទប្រុស អាយុ ៦១ ឆ្នាំ ត្រូវបានគេរកឃើញវិជ្ជមាននឹងវីរុស SARS-CoV-2 នៅយប់ថ្ងៃទី ២៥ ខែកក្កដា ហើយកំពុងទទួលការព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យ Da Nang។ នេះគឺជាអ្នកជំងឺកូវីដ-១៩ ទីពីរ ដែលត្រូវបានរកឃើញនៅ Da Nang ក្នុងអំឡុងពេលពីរថ្ងៃកន្លងទៅ។
ចំពោះមុខស្ថានភាពលេចឡើងករណីឆ្លងកូវីដ-១៩នៅក្នុងសហគមន៍ឡើងវិញ នាថ្ងៃទី ២៥ ខែកក្កដា រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានបង្កើតក្រុមការងារពិសេសចំនួន ៣ ដើម្បីជួយដល់ការងារបង្ការទប់ស្កាត់កូវីដ-១៩ នៅទីក្រុង Da Nang។ សមាជិកនៃក្រុមការងារពិសេសដែលជាអ្នកជំនាញមានបទពិសោធន៍ក្នុងការស៊ើបអង្កេតការ រាលដាល ការធ្វើចត្តាឡីស័ក ការព្យាបាលនិងការធ្វើតេស្តវីរុស SARS-CoV-2 ផងដែរ។
ក្រុមការងារទាំងនេះ ទទួលបន្ទុកក្នុងការផ្តល់ការណែនាំបច្ចេកទេស ការត្រួតពិនិត្យ ការព្យាបាល ការធ្វើតេស្តនិងសកម្មភាពបង្ការនិងទប់ស្កាត់កូវីដ - ១៩ នៅក្នុងទីក្រុង Da Nang៕