កសិកម្មឆ្លាតវៃជាគម្នាស់យុទ្ធសាស្ត្រសម្រាប់ខេត្ត Thai Binh

(VOVWORLD) - នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នៅស្រុក Thai Thuy ខេត្ត Thai Binh បានប្រព្រឹត្ត ទៅពិធីបើកការដ្ឋានសាងសង់គម្រោងខ្សែផ្លូវគោកឆ្នេរសមុទ្រ ព្រមទាំងប្រកាស គម្រោងតំបន់ឧស្សាហកម្មបម្រើកសិកម្មនៅតំបន់ទំនៀបភាគខាងជើងវៀតណាម។
កសិកម្មឆ្លាតវៃជាគម្នាស់យុទ្ធសាស្ត្រសម្រាប់ខេត្ត Thai Binh - ảnh 1ទិដ្ឋភាពនៃពិធីបើកការដ្ឋានសាងសង់ខ្សែផ្លូវគោកឆ្នេរសមុទ្រនិងប្រកាសគម្រោងតំបន់ឧស្សាហកម្មបម្រើកសិកម្មនៅខេត្ត Thai Binh (រូបថត៖ chinhphu.vn) 

គម្រោងខ្សែផ្លូវគោកឆ្នេរសមុទ្រខេត្ត Thai Binh មានដើមទុនសរុបចំនួន ៣៨៧០ពាន់លាន ដុង ដោយមានប្រវែងប្រមាណ៣៤គីឡូម៉ែត្រ ដែលត្រូវបាន បណ្ដាក់ទុនតាមកិច្ចសហប្រតិបតិ្តការសាធារណៈ-ឯកជន (BOT)។

        ចំណែកឯគម្រោងតំបន់ឧស្សាហកម្មបម្រើកសិកម្មវិញ គឺរួមមានខ្សែសង្វាក ហើយផ្គត់ផ្គង់ម៉ាស៊ីនកសិកម្ម ឧបករណ៍កសិកម្ម សម្ភារៈសំណង់កសិកម្ម ព្រម ទាំងអនុវត្តន៍យន្តកម្មនិងបច្ចេក ទេសចាប់តាំងពីការគាស់ដីដល់ការប្រមូលផល ដើម្បីផលិត កែច្នៃអង្ករ ស្បៀងអាហារនិងចំណីអាហារ។ ពេលដែលដាក់អោយ ធ្វើសកម្មភាព គម្រោងនេះនឹងរួមវិភាគទានទៅក្នុងថវិការដ្ឋ ក៏ដូចជាបង្កើតការងារ ធ្វើដោយផ្ទាល់សម្រាប់ពលករចំនួន១២០០នាក់ និងការងារធ្វើដោយប្រយោល់ សម្រាប់ពលកររាប់ម៉ឺននាក់ទៀត។

        អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះខេត្ត Thai Binh ដែលមានភាពសកម្មនិងនវា នុវត្តភាពក្នុងការអនុវត្តគោលជំហរធំៗរបស់បក្សនិងរដ្ឋស្ដីពីការអភិវឌ្ឍកសិកម្ម កសិករនិងជនបទ ដែលក្នុងនោះមានកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្ម អោយកាន់តែគួរអោយទាក់ទាញចំពោះសម្ព័ន្ធក្រុមហ៊ុនធំៗ។ លោកអញ្ជើញមាន ប្រសាសន៍ថា៖

        “របៀបធ្វើថ្មីដើម្បីនាំ Thai Binh ក្លាយទៅជាខេត្តគំរូផ្នែកកសិកម្ម កសិករនិង ជនបទនោះគឺអភិវឌ្ឍន៍កសិកម្មឆ្លាតវៃដើម្បីចូលរួមយ៉ាងស៊ីជំរៅថែមទៀតក្នុងខ្សែសង្វាក់ផលិតកសិកម្ម។ ជនបទសម្បូរធូធារមិនត្រឹមតែអាស្រ័យដោយមានវាល ស្រូវខៀវស្រឡះប៉ុណ្ណោះទេ ថែមទាំងមានរូបសណ្ឋានកសិកម្មដ៏សម្បូរបែបដែល នាំមកនូវតម្លៃបន្ថែមខ្ពស់ ហើយបង្កើតការងារធ្វើសម្រាប់ពលករយ៉ាងច្រើនកុះករ ផងដែរ។ យុទ្ធសាស្ត្រនៃខេត្ត Thai Binh គឺត្រូវទាក់ទាញការបណ្ដាក់ទុនដោយ ទ្រង់ទ្រាយធំ ព្រមទាំងបង្កើនការធ្វើយន្តកម្ម ឧស្សាហូបនីយកម្មកសិកម្មនិង ជនបទតាមទិសអភិវឌ្ឍប្រកបដោយចីរភាព”។

        នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះដែរ នៅខេត្ត Thai Binh នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកសម្ពោធគម្រោងរោងចក្រឧណ្ហអគ្គីសនី Thai Binh ១។ អ្នកមៅការនៃគម្រោងនេះគឺសម្ព័ន្ធក្រុមហ៊ុន Marubeni Corportation របស់ជប៉ុន។

        នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញ ចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងមន្ទីរពេទ្យពហុព្យាបាលអន្តរជាតិ Thai Binh ដោយមាន ទ្រង់ទ្រាយ១០០០គ្រែ។ នេះនឹងជាអាស័យដ្ឋានពិនិត្យព្យាបាលជំងឺដ៏ទំនើប មាន គុណភាពខ្ពស់ ដោយមានឧបករណ៍ បច្ចេក វិទ្យាខ្ពស់ ដែលបម្រើប្រជាជនខេត្ត Thai Binh និងតំបន់ជុំវិញផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ