កសិករវ័យក្មេងឆ្នើមចំនួន ៣២ នាក់ ទទួលបានពានរង្វាន់ Luong Dinh Cua ឆ្នាំ ២០២២

(VOVWORLD) - នាយប់ថ្ងៃទី ៤ ខែវិច្ឆិកា នៅទីក្រុង Da Lat (ខេត្ត Lam Dong) គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានប្រារព្ធពិធីប្រគល់ពានរង្វាន់ Luong Dinh Cua លើកទី ១៧ និងកម្មវិធីប្រឡងគម្រោងយុវជន ជនបទចាប់ផ្តើមអាជីវកម្មឆ្នាំ ២០២២។

ពានរង្វាន់ Luong Dinh Cua ឆ្នាំ ២០២២ ត្រូវបានប្រគល់ជូនគំរូយុវជនជនបទឆ្នើមចំនួន ៣២ នាក់ដែលមានឆន្ទៈជំនះការលំបាកដើម្បីក្លាយជាអ្នកមាន និងសម្រេចបានសមិទ្ធិផលខ្ពស់នៅទូទាំងប្រទេស។ ក្នុងនោះមានយុវជនជាជនជាតិភាគតិចបានចាប់ផ្តើមអាជីវកម្មបង្កើតគំរូសេដ្ឋកិច្ច ជាមួយនឹងប្រាក់ចំណូល និងប្រាក់ចំណេញរហូតដល់រាប់ពាន់លានដុង។ មានយុវជនជាច្រើនក៏មានគំនិតផ្តួចផ្តើម និងការផ្លាស់ប្តូរឌីជីថលក្នុងផលិតកម្ម និងអាជីវកម្ម ស្របតាមទិសដៅអភិវឌ្ឍន៍បច្ចុប្បន្ននៃកសិកម្មឌីជីថល និងកសិកម្មឆ្លាតវៃ។

ក្នុងក្របខ័ណ្ឌនៃពិធីប្រគល់រង្វាន់ឆ្នាំនេះ គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញក៏បានប្រគល់រង្វាន់ដល់គម្រោងល្អបំផុតនៃកម្មវិធីប្រឡងគម្រោងយុវជនជនបទចាប់ផ្តើមអាជីវកម្មឆ្នាំ ២០២២។ ក្នុងឱកាសនេះ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញក៏បានរៀបចំពិព័រណ៍កសិកម្មឌីជីថល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ