កសាង និងបង្កើនតម្លៃផលិតផលក្នុងវិស័យទេសចរណ៍កោះសមុទ្រ

(VOVWORLD) - វៀតណាមជាប្រទេសមានប្រវែងឆ្នេរសមុទ្រជាង ៣.២០០ Km  ក្នុងនោះមាន ឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើន និង ប្រព័ន្ធអេកូឡូស៊ីសម្បូរបែប ដូច្នេះ  វៀតណាមមានសក្តានុភាពដ៏ធំធេងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ  ជាពិសេស ក្នុងវិស័យទេសចរណ៍កោះសមុទ្រ។
កសាង និងបង្កើនតម្លៃផលិតផលក្នុងវិស័យទេសចរណ៍កោះសមុទ្រ - ảnh 1 កសាង និងបង្កើនតម្លៃផលិតផលក្នុងវិស័យទេសចរណ៍កោះសមុទ្រ

 

វៀតណាម បានដាក់គោលដៅយុទ្ធសាស្ត្រសេដ្ឋកិច្ចគិតដល់ឆ្នាំ២០២០ គឺ ទេសចរណ៍កោះសមុទ្រនឹងទាក់ទាញភ្ញៀវអន្តរជាតិ ចំនួន ២២ លាននាក់ ភ្ញៀវក្នុងស្រុកចំនួន ៥៨ លាននាក់ និងប្រាក់ចំណូលពីវិស័យនេះ ទទូលបាន ២០០ ពាន់លានដុង។ លោក Nguyen Tuan Anh ប្រធានវិទ្យាស្ថាន ស្រាវជ្រាវនិងអភិវឌ្ឍន៍ទេសចរណ៍ នៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានឲ្យដឹងថា៖

“យើងត្រូវទទួលស្គាល់ថា ទេសចរណ៍ដើរតួនាទីដ៏សំខាន់ និងមានសក្តានុភាព យ៉ាងខ្លាំក្លា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ។ ដូច្នេះហើយ យើងគប្បីមានយន្តការ និងគោលនយោបាយពិសេស ដើម្បីលើកទឹកចិត្តនូវសមាសភាពសេដ្ឋកិច្ច ទាំងឡាយ អាចចូលរួមការធ្វើអាជីវកម្មលើវិស័យទេសចរណ៍នេះ។ ម្យ៉ាងទៀត យើងគួរតែធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធច្រើនថែមទៀតជា ពិសេស ផ្តោតលើការសាងសង់កំពង់ផែសមុទ្រទៅកាន់ កោះនានាដើម្បីលើកស្ទួយនូវ សក្តានុភាពដែលជាប្រៀបខ្លាំងនៅតំបន់កោះទាំងនោះផងដែរ។“៕

ប្រតិកម្មទៅវិញ

ផ្សេងៗ