កសាងកងទ័ពប្រជាជនវៀតណាមជំនាញ និងខ្លាំងមាំមួន

(VOVWORLD) - ប្រតិភូបានផ្ដោតសំខាន់លើការបំភ្លឺការកសាងកងទ័ពប្រជាជនវៀតណាមជំនាញ និងខ្លាំងមាំមួនគឺជាការអនុវត្តន៍យ៉ាងត្រឹមត្រូវ និងប្រកបដោយភាពច្នៃប្រឌិតទស្សនៈ ទ្រឹស្ដីលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍យោធាហូជីមិញ។
កសាងកងទ័ពប្រជាជនវៀតណាមជំនាញ និងខ្លាំងមាំមួន - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ (រូបថត៖ VNA)

នារសៀលថ្ងៃតី ១០ មករានៅទីក្រុងហាណូយ គណៈកម្មាធិការយោធាមជ្ឈិមបានសហការជាមួយក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិមរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិដោយប្រធានបទ “ទ្រឹស្តី និងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពីការកសាងកងទ័ពប្រជាជនជំនាញ ខ្លាំងមាំមួន មានតម្លៃ អត្ថន័យ និងជាក់ស្ដែង”។

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ លោកនាយឧត្តមសេនីយ៍ Luong Cuong ប្រធាន អគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាមបានលើកច្បាស់ថា ក្នុងដំណាក់កាលបដិវត្តន៍ថ្មី ភាកិច្ចកសាងកងទ័ព ពង្រឹងការពារជាតិ និងការពារមាតុភូមិជានិច្ចកាលត្រូវបានបក្ស និងរដ្ឋយកចិត្តទុកដាក់ពិសេស ក្នុងនោះកំណត់ការកសាងកងទ័ពជំនាញខ្លាំងមាំមួន ទំនើប ធានាថាកងទ័ពមានកម្លាំងពលំពេញលេញសម្រេចរួចរាល់គ្រប់ភារកិច្ចប្រកបដោយជោគជ័យ៖

“កសាងកងទ័ពប្រជាជនវៀតណាមជំនាញ និងខ្លាំងមាំមួនគឺជាតម្រូវការសត្យានុម័ត ដើម្បីឆ្លើយតបនឹងតម្រូវការកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាមក្នុងស្ថានភាពថ្មី។ ដូច្នេះ ដំណើរការកសាងកងទ័ពជំនាញ និងខ្លាំងមាំមួនគឺតម្រូវឱ្យមានការជ្រួបជ្រាប និងអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតនូវទស្សនៈទ្រឹស្តីម៉ាក្ស-លេនីនស្ដីពីការកសាងកងទ័ពបែបថ្មីរបស់វណ្ណៈកម្មករ និងបទពិសោធន៍ជាង ៤ ០០០ ឆ្នាំនៃការកសាង និងការពារមាតុភូមិរបស់ដូនតា ជាពិសេសគឺបទពិសោធន៍កសាង ប្រយុទ្ធ និងរីកធំធាត់របស់កងទ័ពប្រជាជនវៀតណាមក្នុងរយៈពេលប្រមាណ  ៨០ ឆ្នាំកន្លងទៅផងដែរ”។

ក្នុងសិក្ខាសាលានេះ ប្រតិភូបានផ្ដោតសំខាន់លើការបំភ្លឺការកសាងកងទ័ពប្រជាជនវៀតណាមជំនាញ និងខ្លាំងមាំមួនគឺជាការអនុវត្តន៍យ៉ាងត្រឹមត្រូវ និងប្រកបដោយភាពច្នៃប្រឌិតទស្សនៈ ទ្រឹស្ដីលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍យោធាហូជីមិញ គោលការណ៍ គោលមាគ៌ា ទស្សនៈរបស់បក្សកុម្មុយនិស្តវៀតណាមស្តីពីការកសាងកងទ័ព ពង្រឹងការពារជាតិ និងការពារមាតុភូមិក្នុងស្ថានភាពថ្មី ហើយជាតម្រូវការដ៏ត្រឹមត្រូវ សមស្រប ឆ្លើយតបនឹងស្ថានភាពជាក់ស្ដែងបច្ចុប្បន្ននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ