(VOVworld) - ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៥នៃទិវាបង្កើតមជ្ឈមណ្ឌលស្រាវ
ជ្រាវអភិរក្សនិងពង្រីកវប្បធម៌ជាតិវៀតណាម (ថ្ងៃទី១ មិថុនា) បានប្រព្រឹត្តទៅនា
ព្រឹកថ្ងៃទី២៥ មិថុនានៅរដ្ឋធានីហាណូយ។ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅមជ្ឈ
មណ្ឌលនេះបានអនុវត្តប្រធានបទស្រាវជ្រាវជាច្រើន រៀបចំសកម្មភាពរក្សា អភិរក្ស
និងពង្រីកវប្បធម៌ជាតិនៅក្នុងប្រទេស ក៏ដូចជាឧទ្ទេសនាមអំពីសិល្បៈជាតិនៅ
ប្រទេសមួយចំនួនដូចជាអាមេរិក ជប៉ុន អាល្លឺម៉ង់ជាដើម។ថ្លែងមតិនៅពីធីនេះ
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
|
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖VGP) |
“នេះគឺជាឱកាសដើម្បីបូកសរុកអ្វីៗដែលមជ្ឈមណ្ឌលធ្វើបាននិងមិនទាន់ធ្វើបាន
ហើយឈរលើមូលដ្ឋាននោះកំណត់ទិសដៅឲ្យសមស្របនឹងការកសាងផ្ទះរួម របស់វប្បធម៌ជាតិវៀតណាម។រដ្ឋាភិបាលសុំឲ្យ មជ្ឈមណ្ឌលបន្តផ្លាស់ប្ដូរថែម
ទៀតក្នុងការងារ ពង្រីកលក្ខណៈច្នៃប្រឌិតក្នុងបុព្វហេតុកសាងខឿនវប្បធម៌វៀត ណាមជឿនលឿនពោរពេញទៅដោយអត្តសញ្ញាណជាតិដើម្បីវឌ្ឍនភាពរបស់
ប្រទេសជាតិ”៕