កសាងខ្សែព្រំដែនវៀតណាម-កម្ពុជាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ

(VOVWORLD) - នាថ្ងៃទី ២០ កញ្ញា នៅខេត្ត An Giang សន្និសីទអន្តរជាតិលើកទី ៦ ស្តីពីការ កសាងខ្សែព្រំដែនវៀតណាម-កម្ពុជា សន្តិភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ឆ្នាំ ២០២២។

កសាងខ្សែព្រំដែនវៀតណាម-កម្ពុជាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ - ảnh 1ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃសន្និសីទអន្តរជាតិស្តីពីការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ លើកទី៦ ឆ្នាំ២០២២។ (រូបថត៖ VNA)
ក្រោយរយៈពេល ៥ ឆ្នាំពីការចុះហត្ថលេខា សេចក្តីថ្លែងការណ៍ រួមស្តីពីការកសាងខ្សែព្រំដែន វៀតណាម-កម្ពុជា សន្តិភាព មិត្តភាព សហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍន៍ លើកទី៥ ឆ្នាំ ២០១៧ ដែលធ្វើឡើងនៅខេត្តកំពត កម្ពុជា ត្រូវបានអនុវត្តន៍ ហើយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ សកម្មភាព សហប្រតិបត្តិការរវាងរណសិរ្សមាតុភូមិវៀតណាមជាមួយរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជាបាននិងកំពុងបន្តត្រូវបានពង្រឹង ផ្លាស់ប្តូរថ្មី រួមចំណែកក្នុងបុព្វហេតុ កសាង ការពារមាតុភូមិ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ។ ថ្លែងមតិក្នុងពិធីបើកសន្និ សីទ លោក Le Tien Chau អនុប្រធាន-អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាមបានបញ្ជាក់ថា៖
“ក្នុងបរិយាកាសដ៏ស្និទ្ធិស្នាលនៃចំណងមិត្តភាពជាអ្នកជិតខាង សន្និសីទព្រំដែន នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងចំណោមព្រឹត្តិការណ៍នៃ "ឆ្នាំមិត្តភាព វៀតណាម - កម្ពុជាឆ្នាំ ២០២២"។ ជាមួយនឹងជំនឿជាក់យ៉ាងមុតមាំលើការអភិវឌ្ឍដ៏ល្អ ប្រសើរនៃទំនាក់ទំនង "អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ រឹងមាំយូរអង្វែង” រវាងប្រទេសទាំងពីរនិងប្រជាជាតិទាំងពីរ យើងកាន់តែប្ដេជ្ញាចិត្តរួមដៃគ្នាថែរក្សាហើយពូនជ្រុំចំណងសាមគ្គីភាពមិត្តភាពវៀតណាម-កម្ពុជាឲ្យមាននិរន្តរភាពជារៀងរហូត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោកផងដែរ”។
នៅក្នុងសន្និសីទនេះដែរ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និង ក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានឯកភាពគ្នាលើទិសដៅ ភារកិច្ចក្នុងការសម្របសម្រួលកសាងខ្សែព្រំដែនវៀតណាម-កម្ពុជាសន្តិភាព មិត្តភាព សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ក្នុងដំណាក់កាលឆ្នាំ២០២២-២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ