កសាងខ្សែព្រំដែនវៀតណាម-កម្ពុជាសន្តិភាពមិត្តភាពនិងសហប្រតិបត្តិការ
|
កសាងខ្សែព្រំដែនវៀតណាម-កម្ពុជាសន្តិភាពមិត្តភាពនិងសហប្រតិបត្តិការ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៤ មិថុនា សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត
Dak Nong (ភាគ កណ្ដាលវៀតណាម) និងសមាគមមិត្តភាពកម្ពុជា-វៀតណាម
ខេត្ត មណ្ឌលគិរី ព្រះរាជាណា ចក្រកម្ពុជា បានរៀបចំសន្និសីទបូកសារុប ២ ឆ្នាំ
នៃការអនុវត្តអនុស្សរណៈយោគយល់គ្នាទៅវិញទៅមកស្តីពីយន្តការសហប្រតិប
ត្តិការកសាងខ្សែព្រំដែនវៀតណាម-កម្ពុជាសន្តិភាពមិត្តភាពដំណាក់កាល២០១៤
-២០១៦។ ក្នុងឱកាសនេះដែរ សមាគមមិត្តភាពខេត្ត Dak Nong និងខេត្តមណ្ឌល
គិរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីកិច្ចសហការជំរុញខ្លាំងទំនាក់ទំ
នងសហប្រតិបត្តិការល្អប្រសើ កសាងខេត្តទាំងពីក្លាយទៅជាតំបន់សន្តិភាព
និងមិត្តភាព។ នា ពេលខាងមុខ សមាគមមិត្តភាពទាំងពីរនឹងសហការជិត
ស្និតថែមទៀតក្នុងការឃោសនា ផ្សព្វផ្សាយដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំង
ពីរយល់ដឹងអំពីបញ្ញត្តិនៃការធ្វើដំណើរទៅវិញទៅមកក្នុងតំបន់ព្រំដែននិង
តំបន់ហាមឃាត់តាមបណ្តោយខ្សែព្រំដែនក៏ដូចជាការទទួលខុសត្រូវរួមក្នុង
ការងារការពារខ្សែនិងបង្គោលព្រំដែនបង្កលក្ខណៈងាយស្រួលក្នុងការប្រយុទ្ធ
ប្រឆាំងនឹងបទល្មើសដែលកើតមានឡើងនៅតំបន់ព្រំដែនរវាងខេត្ត Dak
Nong របស់វៀតណាមនិងខេត្ត មណ្ឌលគីរីរបស់កម្ពុជា៕