កសាងគំរូផលិតកម្មស្រូវ កាត់បន្ថយការបំភាយឧស្ម័ននៅវៀតណាម
(VOVWORLD) - វាគ្មិនបានចាត់ទុកថា តំបន់ដាំស្រូវចំនួន ១ លានហិកតា ប្រកបដោយគុណភាពខ្ពស់គឺជាគំរូអំពីផលិតកម្មស្រូវកាត់បន្ថយការបំភាយជាតិពុល ដែលវៀតណាមគឺជាប្រទេសដើមដំបូងអនុវត្តន៍នៅលើពិភពលោក។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam |
“សិក្ខាសាលាពិគ្រោះយោបល់ដៃគូអន្តរជាតិ និងអង្គការឥណទានក្នុងប្រទេសស្តីពីគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដៃដៃស្រូវ ១ លានហិកតា ប្រកបដោយគុណាភាពខ្ពស់ ផ្សារភ្ជាប់ជាមួយកំណើនបៃតងតំបន់ដីសណ្តទន្លេក្រហម” បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៩ មីនា នៅទីក្រុងហាណូយ។
អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam បានមានប្រសាសន៍ថា៖ “គម្រោងនេះមិនត្រឹមតែអភិវឌ្ឍន៍ផ្ទៃដីដាំស្រូវចំនួន ១ លានហិកតាប្រកបដោយមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់តួនាទីរបស់សហករណ៍ ផ្សារភ្ជាប់ជាមួយសហគ្រាស ដើម្បីបង្កើតសង្វាក់តម្លៃទៀតផង។ នៅពេលអនុវត្តន៍គម្រោងគឺត្រូវការធនធានវិនិយោគជាច្រើន។ ទស្សនៈរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ គឺការកៀរគរធនធានសង្គមឱ្យចូលរួម ក្នុងនោះយើងខ្ញុំបានជួយឧបត្ថម្ភមួយផ្នែកអំពីយន្តការ គោលនយោបាយរបស់រដ្ឋ កៀរគរធនធានពីសហគ្រាស សហករណ៍ អង្គការអន្តរជាតិ និងអង្គការឥណទានដើម្បីជួយឧបត្ថម្ភដល់ម្ចាស់កម្មវត្ថុផលិតកម្មផងដែរ”។
នៅក្នុងសិក្ខាសាលានេះ វាគ្មិនបានចាត់ទុកថា តំបន់ដាំស្រូវចំនួន ១ លានហិកតា ប្រកបដោយគុណភាពខ្ពស់គឺជាគំរូអំពីផលិតកម្មស្រូវកាត់បន្ថយការបំភាយជាតិពុល ដែលវៀតណាមគឺជាប្រទេសដើមដំបូងអនុវត្តន៍នៅលើពិភពលោក ហើយតាមនោះជួយទាក់ទាញការយកចិត្តទុកដាក់ និងវិនិយោគរបស់ដៃគូអន្តរជាតិ អំពីធនធានហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅចំពោះបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀងអាហារផងដែរ៕