កសាងគោលនយោបាយ ដើម្បីត្រៀមរៀបចំសំរាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាត
(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ខែមេសា វិទ្យាស្ថានស្រាវជ្រាវសម្រាប់សេដ្ឋកិច្ចនិងគោលនយោបាយនៃសាកលវិទ្យាល័យសេដ្ឋកិច្ច - សាកលវិទ្យាល័យជាតិទីក្រុងហាណូយ បានប្រកាសរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ចវៀតណាមត្រីមាសទី១។
រោងចក្រផ្លាស្ទិចហាណូយ (រូបថត៖ baodautu) |
វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយបានកសាងសេណារីយ៉ូសេដ្ឋកិច្ចចំនួន ៣ ដោយផ្អែកលើ សេណា រីយ៉ូនៃសមត្ថភាពក្នុងការគ្រប់គ្រងជំងឺ Covid-19 ក្នុងប្រទេសនិងនៅលើពិភពលោក។ ហេតុដូច្នោះហើយ នៅវៀតណាមទោះបីជាស្ថិតក្នុងសេណារីយ៉ូណាមួយក៏ដោយ ប៉ុន្តែការងើបឡើងវិញទាំងស្រុងនូវវិស័យជាច្រើនដូចជាអាកាសចរណ៍ ទេសចរណ៍ ឬវាយនភណ្ឌនឹងប្រឈមមុខនឹងការលំបាកជាច្រើននិងអូសបន្លាយក្នុងរយៈពេលវេងដរាបណា ពិភពលោកអាចគ្រប់គ្រងជម្ងឺរាតត្បានេះទាំងស្រុងផងដែរ។ លោកបណ្ឌិត Pham Sy Thanh នាយកកម្មវិធីស្រាវជ្រាវសេដ្ឋកិច្ចចិននៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយវៀតណាមបានមានប្រសាសន៍ថា៖
«ខ្ញុំមិនគិតថាបរិយាកាសវិនិយោគរបស់យើងនឹងមានភាពអាក្រក់ជាងតំបន់ផ្សេងទៀតទេ ពីព្រោះយើងមានភាពទាក់ ទាញខាងរបៀបរបប។ ទាក់ទងនឹងខ្សែចង្វាក់ផ្គត់ផ្គង់សហគ្រាសវៀតណាមផ្ទាល់ខ្លួនក៏ត្រូវតែមានភាពម្ចាស់ការក្នុងយុទ្ធសាស្ត្រថ្មី។ សម្រាប់បណ្តាប្រទេសដូចជាវៀតណាម នេះក៏ជាឱកាសល្អសម្រាប់យើងក្នុងការបោះជំហានដ៏វែងមួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដូចជាខ្សែសង្វាក់តម្លៃពិភពលោកផងដែរ” »៕