កសាងជំនាន់គ្រូពេទ្យវ័យក្មេងវៀតណាមមានសីលធម៌និងចំណេះវិជ្ជា
|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ក្នុងការជួបសំណេះសំណាលជាមួយសមាគមគ្រូពេទ្យវ័យ
ក្មេងវៀតណាម |
(VOVworld)- កសាងជំនាន់គ្រូពេទ្យវ័យក្មេងវៀតណាមមានសីលធម៌និងចំណេះ
វិជ្ជា។ ប្រធានរដ្ឋសភាវៀតណាមបានបញ្ជាណែនាំដូច្នេះនៅក្នុងការជួប សំណេះ
សំណាលសមាគមគ្រូពេទ្យវ័យក្មេងវៀតណាមនារសៀលថ្ងៃទី៦មករានៅទីក្រុង
ហាណូយ។ ប្រធានរដ្ឋាសភា Nguyen Sinh Hung ក៏បានអះអាងនូវសារៈសំខាន់នៃ ភារកិច្ចថែទាំសុខភាពសម្រប់ប្រជាជន ក្នុងនោះ មុខរបរពេទ្យជាមុខរបរពិសេស មួយនិងថ្នៃថ្នូរក្នុងសង្គម ព្រមទាំងមានបំណងថា គូ្រពេទ្យវ័យក្មេងបន្តប្រពៃណី
របស់ជំនាន់មុន រួមចំណែកសកម្មថែមទៀតចូលក្នុងកិច្ចការផ្លាស់ប្តូរថ្មី កសាង និងការពារមាតុប្រទេស។ តាមប្រធានរដ្ឋសភា Nguyen Sinh Hung ថា សមាគម
គ្រូពេទ្យវៀតណាម ត្រូវមានដំណោះស្រាយជាច្រើនសំដៅអប់រំនិងកំណត់ទិសដៅ សម្រាប់គ្រូពេទ្យវ័យក្មេងវៀតណាមហាត់ពត់លត់ដំ លើកកំពស់សីលធម៌ និងការ ច្នៃប្រឌិតក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងស្ម័គ្រចិត្តដើម្បីសុខភាពសហគមន៍
ទាំងមូល៕