កសាងតំបន់ផលិតកម្មនាយករដ្ឋមន្ត្រី លោក Nguyenប្រពលវប្បកម្មបង្គាវៀតណាមនៅខេត្ត Bac Lieu និងខេត្ត Ca Mau

(VOVworld)-នាព្រឹកថ្ងៃទី២០កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan
 Phuc បានអញ្ជើញជាអធិបតីជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Lieu។

 កសាងតំបន់ផលិតកម្មនាយករដ្ឋមន្ត្រី លោក Nguyenប្រពលវប្បកម្មបង្គាវៀតណាមនៅខេត្ត Bac Lieu និងខេត្ត Ca Mau - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc


        ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការ
 ដែលខេត្ត Bac Lieu បានរកឃើញនូវទិសដៅច្បាស់លាស់សម្រាប់ជំនេះពុះពាររាល់
​ការលំបាករបស់ខេត្ត ក្នុងកាលៈទេសៈដែលរងផលប៉ះពាល់ដោយបម្រែបម្រួលអា
កាសធាតុ។​ស្តីពីសំណើរបង្កើតតំបន់ឧស្សាហកម្មប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងការ
អភិវឌ្ឍន៍បង្គារបស់ខេត្ត Bac Lieu នោះ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖

“ស្មារតីបង្កើតតំបន់ផលិតកម្មប្រពលវប្បកម្មបង្គាវៀតណាម កសាងពាណិជ្ជសញ្ញា
បង្គាវៀតណាមឲ្យភ្ជាប់ជាមួយនឹងកិច្ចការពារបរិស្ថាននិរន្តរភាពជាបញ្ហាត្រូវបាន
ចោទឡើង។ ដូច្នេះ ខ្ញុំយល់ស្របជាមួយខេត្តថា នឹងរៀបចំផែនការមេសម្រាប់តំបន់
ឧស្សាហកម្ម អនុវត្តបច្ចេកវិទ្យាខ្ពស់អភិវឌ្ឍន៍បង្គា Bac Lieu។​នេះជាគោលដៅត្រឹមត្រូវ
ហើយក្រ​សួងស្ថាប័នទាក់ទង់នានាជួយឧបត្ថម្ភអនុវត្តការផ្តួចផ្តើមគំនិតសែនសំខាន់
នេះ”។

        ក៏នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានធ្វើជាអធិបតី
ជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ca Mau ។ ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen
 Xuan Phuc បានចាត់ទុកថា ខេត្ត Ca Mau ត្រូវរៀបចំឡើងវិញយ៉ាងខ្លាំងផ្នែកកសិកម្ម
មានបង្កើនផលិតផលនិងបង្កើនចំណូលសម្រាប់ប្រជាជន។ រួមជាមួយគ្នានោះ ខេត្ត
 គប្បីជម្រុញការចាប់ផ្តើមអាជីព អភិវឌ្ឍន៍អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យម ព្រម
ទាំង បំពេញល្អការងារពន្លឿនការវិនិយោគចូលក្នុងខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ