កសាងទីក្រុង Can Tho ទៅជាទីក្រុងទំនើប ពោរពេញទៅដោយអត្តសញ្ញាណនៃតំបន់ដីសណ្ដទន្លេ Cuu Long

(VOVWORLD) - ពិធីរំលឹកខួបលើកទី ២០ ទិវាបង្កើតទីក្រុង Can Tho ក្រោមឱវាទមជ្ឈិម (ថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៤ - ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤) ត្រូវបានប្រារព្ធឡើងកាលពីយប់ថ្ងៃ ទី ៣១ ខែធ្នូ នៅទីក្រុង Can Tho។
ក្នុងដំណើរ ២០ ឆ្នាំនៃការសាងសង់ និងអភិវឌ្ឍន៍ ទីក្រុង Can Tho បានបង្កើតនូវ សញ្ញាសម្គាល់ និងចំណាប់អារម្មណ៍ល្អប្រសើរ ដោយមាន ឋានៈនិងសក្ដានុពល សេដ្ឋកិច្ចកាន់តែកើនឡើងក្នុងវិស័យជាច្រើន; បញ្ជាក់បន្តិចម្តងៗនូវតួនាទីមជ្ឈភាពនៃ តំបន់ដីសណ្ដទន្លេ Cuu Long។ មាត្រដ្ឋានសេដ្ឋកិច្ចបន្តត្រូវបានពង្រីក ដោយរួម ចំណែកប្រហែល ១,២% នៃ GDP ជាតិជា និងប្រហែល ៩,៥% នៃ GRDP តំបន់ជា រៀងរាល់ឆ្នាំ។
កសាងទីក្រុង Can Tho ទៅជាទីក្រុងទំនើប ពោរពេញទៅដោយអត្តសញ្ញាណនៃតំបន់ដីសណ្ដទន្លេ Cuu Long - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញថ្លែងក្នុងពិធីនេះ។ (រូបថត៖ VNA)
អញ្ជើញថ្លែងក្នុងពិធីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឱ្យទីក្រុង Can Tho ពង្រីកជាអតិបរមានូវសក្តានុពល ប្រៀបខ្លាំង តួនាទីជាមជ្ឈភាព និងទីតាំង ជាច្រកទ្វារចេញចូលតំបន់ទន្លេមេគង្គក្រោម។ ដើម្បីកសាងទីក្រុង Can Tho ទៅជា ទីក្រុងមជ្ឈមណ្ឌលនៃតំបន់ អេកូឡូស៊ី អរិយធម៌ ទំនើប ពោរពេញទៅដោយអត្ត សញ្ញាណនៃតំបន់ដីសណ្ដទន្លេ Cuu Long ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើថា៖
“គណៈកម្មាធិការបក្ស អង្គការបក្ស កម្មាភិបាល បក្ខជន និងប្រជាជនម្នាក់ៗនៃ ទីក្រុង Can Tho ចាំបាច់ត្រូវយល់ដឹងយ៉ាងស៊ីជម្រៅអំពីតួនាទី ឋានៈ និងសារៈសំខាន់ របស់ទីក្រុង Can Tho ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាការពារជាតិ និងសន្តិ សុខសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long ទាំងមូល និង ប្រទេសជាតិ។ អនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពនូវគោលជំហរ និងគោលនយោបាយរបស់មជ្ឈិមសម្រាប់ តំបន់ដីសណ្តទន្លេ Cuu Long និងទីក្រុង ជាពិសេសសេចក្តីសម្រេចចិត្តរបស់ការិ យាល័យនយោបាយនីតិកាលទី ១២ ស្តីពីការកសាង និងអភិវឌ្ឍន៍ទីក្រុង Can Tho ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥; សេចក្តីសម្រេចចិត្តនៃមហាសន្និបាត បក្សភាគទីក្រុងលើកទី១៤; ពង្រីកជាអតិបរមានូវសក្តានុពល ប្រៀបខ្លាំងរបស់ទីក្រុង តួនាទីមជ្ឈភាព និងទីតាំងជាច្រកទ្វារចេញចូលតំបន់ទន្លេមេគង្គក្រោម។ ទន្ទឹមនឹងនោះ លើកកម្ពស់ប្រពៃណីស្នេហាជាតិ បដិវត្តន៍របស់ប្រជាជន និងបេតិកភណ្ឌវប្បធម៌ដ៏ វិសេសវិសាលនៃទីក្រុង”។
ក្នុងឱកាសនេះ ប្រជាជន និងគណៈប្រតិភូបានទស្សនាកំសាន្តកម្មវិធីបាញ់កាំជ្រួច កម្ពស់ខ្ពស់ស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ