កសាងទីក្រុង Da nang ក្លាយជាទីកន្លែងមកដល់សំរាប់ការចាប់ផ្តើមធ្វើអាជីវកម្ម

(VOVWORLD) -នាថ្ងៃទី២៩ខែមិថុនា ក្រុមប្រឹក្សាសសំរបសំរួលបណ្តាញចាប់ផ្តើមធ្វើអាជីវកម្ម មជ្ឈមណ្ឌលសហគ្រាសទីក្រុង Da nang បានរៀបចំសន្និសីទនិងពិព័រណ៍ Da Nang Surf ឆ្នាំ ២០១៨ ក្រោមប្រធានបទថា "ការតភ្ជាប់រលក" ។
កសាងទីក្រុង Da nang ក្លាយជាទីកន្លែងមកដល់សំរាប់ការចាប់ផ្តើមធ្វើអាជីវកម្ម - ảnh 1 កសាងទីក្រុង Da nang ក្លាយជាទីកន្លែងមកដល់សំរាប់ការចាប់ផ្តើមធ្វើអាជីវកម្ម

អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់លោក Nadav Eshcar ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម និង លោក Caist Moran ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអៀរឡង់ប្រចាំនៅវៀតណាម រួមទាំងសហគ្រាសវ័យក្មេងនិងអ្នកចាប់ផ្តើមធ្វើអាជីវកម្មក្នុងនិងក្រៅប្រទេសចំនួន ៨០០នាក់ ។

ថ្លែងមតិក្នុងសន្និសីទនេះ លោក  Ho Ky Minh អនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុង Da Nang បានសង្កត់ធ្ងន់ថាសន្និសីទនិងពិព័រណ៍ Da Nang Surf ឆ្នាំ ២០១៨ នេះ បានបង្ហាញពីឆន្ទៈ និងគោលបំណងរបស់អាជ្ញាធរទីក្រុង រួមជាមួយប្រទេសទាំងមូលក្នុងការចាប់ផ្តើមធ្វើអាជីវកម្មនិងជំនះពុះពារបញ្ហា ប្រឈមនានា ព្រមទាំងក្តាប់ឱកាសនិងបង្កើតកម្លាំងចលករដ៏រឹងមាំដើម្បីឈាន ចូលទៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ